ហុងកុង៖ កាលពីថ្មីៗនេះ ក្មេងស្រី Kirsten Fok ដែលមានអាយុ ១៩ ឆ្នាំបានក្លាយជាប្រធានបទមួយក្នុងចំណោម រឿងរ៉ាវ ដែលត្រូវបានគេពិភាក្សាច្រើនបំផុតនៅហុងកុង ចាប់តាំងពីនាងត្រូវបាន ឈ្នះក្នុងការប្រកួតជម្រុះបវរកញ្ញាហុងកុងក្នុងឆ្នាំ ២០២១ ។
ទោះបីយ៉ាងណា ជាដំបូងឡើយនាងត្រូវបានមនុស្សជាច្រើនសើចចំអកជាមួយរូបសម្រស់ និងរូបរាងរបស់នាង ជាពិសេសនោះ ទម្រង់មុខ ដែលមើលទៅដូចជាម៉ាក់មីង។ យ៉ាងណាមិញទស្សនិកជនជាច្រើន បានចាប់អារម្មណ៍ទៅនឹងស្នាមញញឹមស្លូតបូតរបស់នាង ជាងសម្រស់បេក្ខជនដទៃទៀត ដែលចូលមកប្រលងឆ្នាំនេះ រហូតដល់ Kirsten ត្រូវបានឆ្លងផុតវគ្គជម្រុះដំបូង រហូតបានឈានចូលជុំទី ២ដូច្នេះដែរ។
ថ្វីត្បិតដូច្នេះមែន នៅលើមេតិការអ៉ីនធឺណែត មានការខ្សឹបខ្សៀវ និងការពិភាក្សាជាច្រើន ដែលមតិជាច្រើននិយាយថាស្តង់ដារសម្រស់របស់កញ្ញាហុងកុងកាន់តែអាក្រក់ទៅ ៗ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានប្រដូច Kirsten Fok ទៅនឹងបុគ្គលផ្សេងៗ យកមកលេងសើចលើបណ្តាញសង្គមថែមទៀតតផង៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖