ក្នុងវ័យជាង៥០ Kathy Chow បង្ហាញជីវិតSingle ឡើងស៊ីវីល័យ - TrueID

ក្នុងវ័យជាង៥០ Kathy Chow បង្ហាញជីវិតSingle ឡើងស៊ីវីល័យ

September 21, 2022

ហុងកុង៖ អាចនិយាយបានថា តារាសម្ដែងជើងចាស់ Kathy Chow គឺធ្លាប់ជាស្រីស្អាតម្នាក់របស់ TVB ដែលមានទទួលបាននូវភាពជោគជ័យ​ទាំង​អាជីព និង​ការគាំទ្រចំពោះសម្រស់ដ៏ផូរផង់របស់នាង ប៉ុន្តែ​សម្រាប់ជីវិតរស់នៅ ​របស់​តារា​ស្រី​រូបនេះ គឺមាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង ​ចំពោះ​រឿង​អាពាហ៍ពិពាហ៍។

ទោះជាយ៉ាងណាក៏ដោយ តារាស្រី Kathy Chow ក៏បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនពិតជាពេញចិត្តនឹងជីវិត ដែលមានសេរីភាពបែបនេះ ស្របពេលដែលមានវ័យ ៥៦ឆ្នាំ និងបានរស់នៅតែម្នាក់ឯង ជាមួយសត្វឆ្កែ ៥ក្បាលអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងវីឡាមួយក្នុងទីក្រុងប៉េកាំង ព្រមទាំងលែង​គិត​គូររឿង​រៀប​ការ និង​មាន​កូន​ទៀត​ហើយ។

ជាពិសេស បច្ចុប្បន្ននេះ ជីវិតរស់នៅរបស់ Kathy Chow កាន់តែមានភាពស៊ីវីល័យជាមួយនឹង ភាពនៅលីវរបស់នាង ដោយត្រូវបានគេដឹងថា ផ្ទះវីឡារបស់តារាស្រីរូបនេះ គឺស្ថិតនៅជាយក្រុង មានដីធំទូលាយ ដោយរូបនាង បានចំណាយពេលភាគច្រើន គឺធ្វើការដាំរុក្ខជាតិ ផ្កា ធ្វើម្ហូប និងមើលថែសត្វចិញ្ចឹម។ ដៃគូរបស់នាងនៅក្នុងផ្ទះធំគឺជាឆ្កែចិញ្ចឹមរបស់នាង ព្រមជាមួយនឹងការ​បញ្ជាក់​ជាថ្មីថា នាង​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំងជាមួយនឹងការរស់នៅបែបនេះ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...