មួយសន្លឹកនេះ Aum កាលីបអស់ទាស់ - TrueID

មួយសន្លឹកនេះ Aum កាលីបអស់ទាស់

September 15, 2022

ថៃ៖ ជាការពិត សមនិងរហស្សនាមជា កំពូលតារាគ្មានអ្នកជំនួសបាន ពិតមែន សម្រាប់ Super Star តារាស្រីល្បីឈ្មោះ Aum Patcharapa ជាមនុស្សស្រីដែលស្អាត និងពូកែ សាងកេរ្តិ៍ឈ្មោះ ដោយភាពយន្តល្បីៗរាប់មិនអស់ ទោះជាក្នុងពេលនេះមានតារាប្រុសស្រី ក្មេងខ្ចីជាច្រើន រះព្រោងព្រៀត លើវិថីសិល្បៈថៃ តែ កំពូលនៅតែជាកំពូល គ្មានអ្នកណាផ្ដួលបាននោះទេ ។

ទន្ទឹមនឹងនេះ បើនិយាយពី ស្ទីលលេងខ្លួនវិញគឺ ក្មេងៗសុំខ្មាស់ ដោយសារនាង ពិតជាមានស្ទាយ៍ថ្មី ប្លែកៗ សាកសមជាមួយរូបរាងដ៏ស្រឡូនរបស់នាង ទោះស្លៀកពាក់បែបណា ក៏នាងនៅតែស្រស់សោភាដដែល។ 

ជាក់ស្ដែង ថ្មីៗនេះនៅលើគណនីInstagram របស់ Aum បានបង្ហោះរូបមួយសន្លឹក ពិតជាទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងការតុបតែងខ្លួន យ៉ាងកាលីបហាយសូ ជាមួយនឹងវ៉ែនតាខ្មៅ ស្បែកជើងកែងចោតខ្មៅ ថែមទាំងឈរអមបុរសសង្ហាវ័យក្មេងថែមទៀតនោះ មើលទៅ Aum កាន់តែក្មេងទាក់ទាញខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
Aum 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...