កម្សាន្ត ÷ ក្នុងអំឡុងពេលដែលសមាជិករបស់ Stray Kids កាន់តែមានប្រជាប្រិយភាពនោះ តារារ៉េប Felix ក៏ត្រូវបានអ្នកគាំទ្រគោរពស្រលាញ់ច្រើនផងដែរ ជាមួយនឹងភាពដ៏គួរឱ្យស្រលាញ់ និងសំឡេងដ៏ធ្ងន់របស់ពួកគេ ជាពិសេសតារាប្រុសរូបនេះតែងតែលេងពណ៌សក់ ខុសៗគ្នាជាច្រើន។
ហើយពណ៌ដែលលោកធ្វើឲ្យកក្រើក មានការចាប់អារម្មណ៍ច្រើនបំផុតនោះគឺពណ៌ទង់ដែងផ្លាទីន និងពណ៌ក្រហមស្រស់ ជាមួយនឹងការចាត់ថ្នាក់ផ្សេងៗពីគ្នា!ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់លោកពិតជាសង្ឃឹមថា ថ្ងៃណាមួយ Felix ជ្រើសមកលាបពណ៌សក់ខ្មៅម្តង។
ហើយជាសំណាងល្អ ឥឡូវសុបិនរបស់អ្នកគាំទ្រ បានក្លាយជាការពិត សម្រាប់ថ្ងៃដំបូងក្នុងដំណើរទេសចរណ៍ពិភពលោករបស់ Stray Kids MANIAC Felix បានបង្ហាញសក់ខ្មៅដ៏ស្រស់ស្អាតរបស់លោក នៅទីក្រុងសេអ៊ូល ហើយ STAYs ដែលជាអ្នកគាំទ្រ ពិតជាមិនអាចទប់អារម្មណ៍ដ៏រំភើបរបស់ពួកគេបានទេ៕
ប្រភព: Koreaboo