ចិន៖ ថ្មីៗនេះ មហាជនជាច្រើន ហាក់មានភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញរូបភាពរបស់ តារាសម្ដែងស្រីជើងចាស់ Carman Lee ក្នុងពេលដែលមើលទៅរូបរាងរបស់នាង កាន់តែស្គ.មជាងមុន។
ក្នុងនោះដែរ ក្រោយពី តារាស្រីរូបនេះ បានចែករំលែក អំពីវីដេអូហាត់ប្រាណ លើទំព័រផ្ទាល់ខ្លួននោះ រូបនាង មិនទទួលបាននូវការឆ្លើយតបវិជ្ជមាននោះទេ ផ្ទុយទៅវិញ បណ្ដាទស្សនិកជនភាគច្រើន បានលើកឡើងថា រូបរាងរបស់ Carman Lee ហាក់ដូចជាស្គ.មពេកហើយ ទាំងជើង ក្បាល និងដងខ្លួនរបស់នាង គឺមិនមានតុល្យភាពទាល់តែសោះ។
លើសពីនេះ យោងតាមប្រភពមួយ ក៏បាននិយាយទៀតថា ថ្វីត្បិតតែ តារាស្រី Carman Lee បានហាត់កីឡាក៏ពិតមែន ប៉ុន្តែរាងកាយរបស់នាង មិនបាននាំមកនូវសុខភាព ក៏ដូចជាភាពរឹងមាំនោះទេ។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងត្រូវបានលើកឡើងទៀតថា នាងស្រកទម្ងន់មិនចេះចប់ រហូតដល់បច្ចុប្បន្ននេះ ទម្ងន់របស់នាង ប្រហែលមិនដល់ ៤០ គីឡូក្រាម ខណៈមានកម្ពស់ ១,៦៦ ម៉ែត្រ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖