កម្សាន្ត ៖ តារា K-pop មិនត្រឹមតែល្បីខាងការច្រៀង ក្បាច់រាំ និងការមើលឃើញអំពីរូបរាងដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ល្បីខាងលេងស្ទីលប្លែកៗរបស់ពួកគេផងដែរ តាំងពីសម្លៀកបំពាក់ រហូតដល់ពណ៌សក់ជាដើម។
ទន្ទឹមនឹងនោះ តារា K-Pop សុទ្ធតែមានមន្តស្នេហ៍ ប៉ុន្តែខ្លះមានកម្ពស់គួរឱ្យស្រឡាញ់ខ្លាំងណាស់ដែរ ដោយសរតែកម្ពស់ទាបៗរបស់ Idol មួយចំនួនធ្វើឱ្យពួកគេគួរឱ្យស្រលាញ់ខ្លាំងឡើងផងដែរ ជាពិសេសគឺនៅពេលដែលតារាស្រីដែលមានកម្ពស់ទាបៗ បានឈរក្បែតារាប្រុសៗ។
ក្នុងចំណោមនោះ ក៏មាន Wendy សមាជិកក្រុម Red Velvet ម្នាក់ដែរ ដែលមានកម្ពស់ត្រឹមតែ១៥៩សង់ទីម៉ែត្រប៉ុណ្ណោះ ទោះជានោះជាកម្ពស់មិនសូវជាតាបក៏ដោយ តែបើប្រៀបនៅក្នុងវិស័យKpop នោះគឺជាកម្ពស់ដ៏ទាបមួយ តែក៏មើលទៅគួរឲ្យស្រឡាញ់ នៅពេលដែលនាងឈរនៅជាប់នឹងតារាប្រុសៗខ្ពស់ៗ៕
ខាងក្រោមនេះជាពេលវេលាទាំង ៦ Wendy មើលទៅពិតជាគួរឲ្យស្រលាញ់ដូចឪនិងកូន ពេលដែលឈរជិតតារាប្រុសទាំងនេះ ៖
១. Minhyuk សមាជិកក្រុម MONSTA X
២. Moonbin និង Sanha សមាជិកក្រុម ASTRO
៣. WOODZ
៤. Johnny សមាជិកក្រុម NCT
៥. Kai និង Chanyeol សមាជិកក្រុម EXO
៦. ក្រុម TXT
ប្រភព : Koreaboo