ស្មានតែតារាបរទេសមកពីណា ស្អាតម្លឹងៗ តាមពិត អែន ជី កូនមួយនៅខ្មែរសោះ - TrueID

ស្មានតែតារាបរទេសមកពីណា ស្អាតម្លឹងៗ តាមពិត អែន ជី កូនមួយនៅខ្មែរសោះ

November 2, 2021

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង អែនជី បានបង្ហោះរូបភាពបង្អួតសម្រស់ មិនតិចរូបនោះទេ ទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលប្រើប្រាស់បណ្តាញសង្គម មិនថាតែបុរសៗនោះទេ សម្បីតែស្រីគ្នាឯងឃើញហើយក៏ចង់លង់ដែរ។  

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញ ឃើញថាបច្ចុប្បន្ននេះនាងកាន់តែស្រស់ស្អាតខ្លាំងឡើង មិនថាមុខមាត់ក៏ដូចជាការតែងខ្លួននោះទេ មើលទៅកាន់តែស៊ីវិល័យហាយសូ ខ្លាំងឡើងគួរឲ្យសរសើរ។ 

ជាក់ស្ដែង រូបភាពដែល អែនជី បានបង្ហោះនេះ ពិតជាស្រស់ស្អាតខ្លាំង អមជាមួយទេសភាពសួនផ្កាយ៉ាងស្រស់បំព្រង បូករួមនឹងការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ប្រៀបបានដូចជាតារាបរទេស មើលសឹងមិនស្គាល់ថា ជា អែនជី សោះ។

គួរឲ្យដឹងផងដែរថា សម្រស់របស់ អេន ជី ពីមួយថ្ងៃទៅមួយថ្ងៃ នាងនៅតែស្រស់ស្អាតដដែល ឯសាច់ឈាមក៏ស្រស់ថ្លា ជាពិសេសនាងក៏អាចថែរាងបានយ៉ាងស្លីម ស្រឡូនគួរឲ្យទាក់ទាញ ដោយមិនបន្សល់ទុកនូវក្បាលពោះយារធ្លាក់ក្រោយសម្រាលរួចដូចមនុស្សស្រីមួយចំនួននោះឡើយ ពោលគឺនាងនៅតែស្អាតដូចកាលនៅក្រមុំយ៉ាងដូច្នោះ៕    

សូមទស្សនារូបភាពខាងក្រោម៖

អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី និងគ្រួសារ
អែនជី និងគ្រួសារ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...