ភ្នំពេញ៖ ពិតណាស់ អតីតបេក្ខភាព Cambodia Idol លោក នាង ប្រាក់សុគន្ធ បានទទួលមរណភាព កាលពីឆ្នាំទៅ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីទទួលដំណឹងដ៏សោកសៅតារាប្រុសវ័យក្មេងរូបនេះ ទទួលមរណភាព មានមហាជនជាច្រើនស្លុតចិត្តនឹកស្មានមិនដល់គ្រប់គ្នា ជាពិសេសប្អូនស្រីលោកផ្ទាល់ ដែលគេស្គាល់ថាជាកញ្ញា នាង ប្រាក់គន្ធា តែម្ដង។
យ៉ាងណាមិញ បន្ទាប់ពីតារាចម្រៀង ពោរពេញដោយសមត្ថភាពលោក នាង ប្រាក់សុគន្ធ ស្លាប់រយៈពេល១ឆ្នាំកន្លងមកនេះ គេឃើញកញ្ញា នាង ប្រាក់គន្ធា ឧស្សាហ៍បង្ហោះរូបនិងសារនឹកនាដល់បងប្រុសដ៏សែនល្អរបស់ខ្លួនជានិច្ច។ អំឡុងពេលតារាប្រុសរូបនេះនៅរស់លោកពិតជា មើលថែនឹងយកចិត្តទុកដាក់លើប្អូនស្រី ហើយមានអនុស្សាវរីយ៍ជាមួយគ្នាច្រើន។
ជាក់ស្ដែង ខណៈជិតដល់គម្រប់ខួបស្លាប់មួយឆ្នាំលោក នាង ប្រាក់សុគន្ធ ថ្មីៗនេះកញ្ញា នាង ប្រាក់គន្ធា បានបង្ហោះវីដេអូជាមួយបងប្រុស ហើយនាងពិតជានឹកនាដល់ស្នាមញញឹមដ៏ សង្ហារបស់បងប្រុសខ្លួនគ្រប់ពេល។ ក្នុងនោះដែរ នាងបានសរសេរសារថា៖
សូមទស្សនារូបភាពខាងក្រោម៖
លីងវីដេអូ៖ https://fb.watch/hoXv0U1yRM/