អាមេរិក៖តារាកីឡាកាស Seth Rollins និង តារាកីឡាកាសស្រី Becky Lynch បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការហើយកាលពីថ្ងៃអង្គារនេះ នេះបើតាមក្រុមហ៊ុន WWE ថ្លែងប្រាប់កាសែត People។
ក្នុងនោះតារាកីឡាកាស Rollins ដែលមានវ័យ៣៥ ឆ្នាំ បានបង្ហោះនៅក្នុង Story ក្នុង Instagram របស់លោកអមជាមួយរូបភាពរបស់តារាកីឡាកាសស្រី Lynch នៅខាងក្រៅអមជាមួយសមុទ្រនៅក្នុងរូបភាពហើយបានសរសេរថា៖ ទីបំផុត វាគួរដល់ពេលដែលត្រូវរៀបការហើយ។
Rollins វ័យ៣៥ឆ្នាំ និង Lynch វ័យ៣៤ ឆ្នាំ បានបញ្ជាក់ពីការទំនាក់ទំនងស្នេហារបស់ពួកនៅខែឧសភា ឆ្នាំ២០១៩ ហើយក្រោយមក ក៏បានប្រកាសពីការភ្ជាប់ពាក្យនៅក្នុងខែសីហា។
គួរបញ្ជាក់ថា កីឡាកាស្រី Becky Lynch មានដើមកំណើតជាជនជាតិអៀរឡង់ ដែលមានឈ្មោះពិតថា Rebbeca Quin បានបង្ហើបឱ្យដឹងថា នាងរំពឹងថានឹងមានកូននៅខែឧសភាឆ្នាំ ២០២០ ហើយនឹងបានឈប់សំរាកលំហែពីការងារជាកីឡាការីនីកាសនៅ WWE ។ ក្រោយមក នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កីឡាកាសស្រីរូបនេះ បានប្រកាសអំពីការផ្តល់កំណើតកូនស្រីរបស់នាង ជាមួយនឹងការបង្ហោះលើបណ្តាញសង្គម Instagram ដោយសរសេរថា៖
ថ្លែងប្រាប់កាសែត People ភ្លាមៗ បន្ទាប់ពីបង្ហាញការមានផ្ទៃពោះ នាងបានឱ្យដឹងថា នាងតែងតែចង់បានកូនជានិច្ច។ Lynch បានបន្ថែមថា៖
នាងបានបន្តទៀតថា៖
ប្រភព៖ Daily Mail