កូរ៉េខាងត្បូង ៖ Jimin សមាជិកក្រុម BTS និង Jennie សមាជិក ក្រុម BLACKPINK ហាក់ដូចជាមានចំណង់ចំណូចចិត្តដូចគ្នា ទៅនឹងអាវយឺតពណ៌សដៃវែង ក្រោយពេលដែលយើងបានឃើញ ពួកគេទាំង ២បានពាក់អាវម៉ាក Chanel តម្លៃ ២០០០ដុល្លាដូចគ្នា។
គួររំលឹកផងដែរថា Jennie និង Jimin មិនដែលភ័យខ្លាច ក្នុងការជំរុញបទដ្ឋានយេនឌ័រនោះទេ នៅពេលនិយាយអំពីម៉ូដសម្លៀកបំបំពាក់ក្នុងនោះ Jennie តែងតែស្លៀកឈុតដែលយើងធ្លាប់ឃើញនៅលើពាក់ដោយតារា K-Pop ប្រុសផ្សេងទៀត ហើយ Jimin ក៏ចូលចិត្តយកម៉ូតសំលៀកបំពាក់នារី ជាពិសេសគ្រឿងប្រើប្រាស់ផ្សេងៗដែលជារបស់ផ្ទាល់ខ្លួនផងដែរ។
pretty earrings 🥺 pic.twitter.com/MuUdak4Myj
— chloe⁷ 🐾 (@heavenlyjimim) July 17, 2021
យ៉ាងណាមិញ ការរចនាម៉ូតមិនគួរត្រូវបានកំណត់ដោយអ្វីមួយ ដូចជាភេទនោះទេ ហើយខណៈពេលដែល BTS បានឈប់សម្រាកនៅឆ្នាំ ២០១៩ សមាជិកម្នាក់ៗបានចែករំលែកវីដេអូខ្លីៗអំពីរបៀបដែលពួកគេចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ពីការទស្សនាសារមន្ទីរហូតដល់ការនេសាទសមុទ្រ និងអ្វីផ្សេងទៀត។
ស្របគ្នានោះ នៅក្នុង vlogរបស់ Jimin បានបង្ហាញឈុតខ្លះៗដែលលោកបានចំណាយនៅទីក្រុង Paris ដែលតារាប្រុសរូបនេះ បានពាក់អាវដៃវែងCHANEL Pharrell ដើកកំសាន្តយ៉ាងរីករាយព្រមទាំងបានចែករំលែករូបភាពនៅលើគណនី Twitter ថែមទៀត។
បន្ទាប់មកយើងមាន Jennieដែលពិតជាបានចូលរួមព្រឹត្តិការណ៍ សម្ពោធផ្សេងៗរបស់ប្រេន CHANELរបស់ Pharrell ដែលជាកន្លែងដែលលោក បានជូនអំណោយដល់តារាស្រីរូបណនេះជាមួយនឹងស្បែកជើងមួយគូផងដែរ អ្វីដែលពិសេសគឺយើងបានឃើញថា Jennie ក៏បានពាក់អាវ CHANEL Pharrell ផងដែរ។
យ៉ាងណាមិញ ទោះជាតារាប្រុសស្រីទាំង២ដួងនេះ មានរសនិយមដូចគ្នា ក្នុងការពាក់អាវយឺតដូចគ្នាក៏ដោយ តែពួកគេបានជ្រើសរើសតុបតែខ្លួនជាមួយនឹងអាវនោះដោយបម្រើអារម្មណ៍របស់ពួកគេ ក៏ដូចជាអ្នកគាំទ្រខុសៗគ្នាផងដែរ៕
ប្រភព : Koreaboo