កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ តារាចម្រៀងទោល Park Bom និងជាអតីតសមាជិកក្រុម 2NE1 បានបង្ហោះរូបភាពនៅលើគណនី Instagram ផ្ទាល់ខ្លួន នៃរូបពីក្រោយឆាក នៅពេលដែលនាងបានឡើងសម្តែងលើ Coachella កន្លងទៅនេះ។
ជាក់ស្តែង តាមរយៈ រូបភាពថ្មីដែលបានចែកចាយ របស់់តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ ដោយបង្ហាញពីរូបរាង ទាក់ទាញយ៉ាងចម្លែក ទាំង Cute គួរឲ្យស្រលាញ់ និងមានមន្ដស្នេហ៍មិនធម្មតាឡើយ ទោះបីរូបនាង មើលទៅមានសាច់ជាងមុនយ៉ាងណាក្តី។
ក្រោយពីឃើញបែបនេះ ហ្វេនៗបានចែកចាយរូបភាពរបស់ អាយដលរបស់ពួកគេ នៅលើបណ្តាញអ៉ីនធឺណែត ព្រមទាំងនាំគ្នាបញ្ចេញមតិវិជ្ជមាន ទោះបីជា មានរូបរាងមើលទៅឡើងគីឡូជាមុន ពួកគេ នៅតែសរសើរថា រូបនាង នៅតែស្រស់ស្អាត ក្នុងក្រសែភ្នែកពួកគេ មិនថារូបរាងបែបនេះ ពួកគេនៅតែបន្តការស្រលាញ់ និងគាំទ្រជានិច្ច ទៅលើរូបនាងដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖