ថៃ៖ ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ន កំពូលតារាស្រី Aum Patchara មានវ័យកាន់តែច្រើនក្ដី ប៉ុន្តែសម្រស់ ក៏ដូចជា ប្រជាប្រិយភាពនៅក្នុងវិស័យគឺនៅតែមានការគាំទ្រមិនចាញ់ពីមុនឡើង ជាពិសេស ថែមទាំងមានការពេញចិត្ត ចំពោះការរៀបចំខ្លួន និងស្ទាយ៍របស់នាង ទៀតផង។
ដោយឡែក ថ្មីៗនេះ ជាមួយនឹងសកម្មភាពថ្មីមួយទៀតហើយដែល តារាស្រីរូបនេះ បានបង្ហាញឡើងនៅលើបណ្ដាញសង្គម ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន ដោយនៅក្នុងនោះដែរ តារាស្រី Aum បានបង្ហាញសម្រស់ដ៏គួរឲ្យស្រលាញ់ ទឹកមុខស្រស់ស្រាយ បើទោះបីជាស្ថិតក្នុងស្ទាយ៍តែងខ្លួនបែបសាមញ្ញធម្មតាក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនេះដែរ តារាស្រីរូបនេះ ក៏ទទួលបាននូវការសរសើរយ៉ាងខ្លាំង ពីភាពស្រស់ស្អាត និងវ័យក្មេងដ៏មិនគួរឲ្យជឿ ប្រៀបដូចជា នារីវ័យ២០ឆ្នាំជាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖