ភ្នំពេញ៖ តារាភេទទី៣មាឌធំកញ្ញា ផេន ខេត បច្ចុប្បន្នកំពុងកសាងជីវិតស្នេហាជាមួយកម្លោះសង្ហាយ៉ាងមានក្ដីសុខ។ ក្រោយបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈរួច គេចាប់អារម្មណ៍ឃើញគូស្នេហ៍មួយគូនេះ តែងតែបង្ហោះរូបភាពផ្អែមល្ហែមលើបណ្ដាញសង្គមស្ទើរគ្រប់ពេលតែម្ដង។ ជាពិសេស គេឧស្សាហ៍ឃើញតារារូបនេះបង្ហាញការរស់នៅរបស់នាងជាមួយគូស្នេហ៍ឲ្យមហាជន និង អ្នកគាំទ្របានឃើញជាញឹកញាប់ផងដែរ។
យ៉ាងណាមិញ ក្រោយទាក់ទងមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ គេដឹងទៀតថាកញ្ញា ផេន ខេត ក៏កំពុងត្រៀមខ្លួនដឹកដៃគូស្នេហ៍ចូលរោងការនាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះដែរ នាងធ្លាប់បានបង្ហោះវីដេអូនិយាយពីអត្តចរិតរបស់អនាគត់ស្វាមីនាងថា គូស្នេហ៍របស់នាងមិនមែនជាបុរសចំតួមួយរយភាគរយឡើយ។ បើទោះបីគូស្នេហ៍នាងមិនមែនបុរសចំ ប៉ុន្តែដៃគូនាងពិតជាមនុស្សល្អស្រលាញើនាងដោយស្មោះ មិនគិតជារូបរាងនាងទេ។
ជាក់ស្ដែង ក្រោយបង្ហោះវីដេអូបញ្ជាក់ពីអត្តចរិតគូស្នេហ៍កន្លងអស់ជាច្រើនខែ ស្រាប់តែថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានចូលទៅ comment និយាយឲ្យគូស្នេហ៍ ផេន ខេត ថា តួប្រុសញ៉ិកញ៉ក់ម្ល៉េះអ៊ុំ។ បន្ទាប់ពី តារារូបនេះបានឃើញcomment មួយនេះរួច នាងបានបង្ហោះវីដេអូនិយាយតបទៅបុគ្គលម្នាក់នោះយ៉ាងដូច្នេះថា៖
ចង់ជា្របច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
@pancakevan3 Reply to @broheng072 ថាប្តីគេញ៉េះញ៉ោះចុះក្មួយឯងអរ😂😂😂
♬ original sound - ផេន ខេត