ចិន៖ កាលពីថ្ងៃទី ៩ ខែកញ្ញា ETtoday បានរាយការណ៍មកថា កាលពីថ្មីនេះ គេរកឃើញថា មានក្រុមហ៊ុននិងការិយាល័យតំណាងជាង ៦០០ ទាក់ទងនឹងសិល្បករក្នុងប្រទេសចិន ត្រូវបានបិទទ្វារជាបន្តបន្ទាប់តាំងពីដើមឆ្នាំមក។
ដូច្នោះហើយនៅក្នុងខែសីហាតារាសម្តែងស្រី Ruby Lin ក៏ត្រូវបានគេនិយាយថា ក្រុមហ៊ុននៅចិនដីគោករបស់នាង ក៏ត្រូវបានបិទទ្វារផងដែរ ដើម្បីគេចចៀសវាង ពីការស៊ើបអង្កេតរបស់អាជ្ញាធរ ដែលគេកំពុងតែបានរឹតបន្តិត។
ទោះជាយ៉ាងណា អ្នកតំណាងរបស់តារាសម្តែងស្រីរូបនេះបាននិយាយថាមូលហេតុនៃការបិទការិយាល័យនេះ គឺដើម្បីរៀបចំរចនាសម្ព័ន្ធខាងក្នុងឡើងវិញ និងបញ្ចូលធនធានភាពយន្ត ក៏ដូចជាការផ្សាយពាណិជ្ជកម្ម និងសកម្មភាពវិនិយោគផ្ទាល់ខ្លួនផ្សេងៗតេប៉ុណ្ណោះ។
លើសពីនេះ ត្រូវបានបន្តទៀតថា មិនត្រឹមតែក្រុមហ៊ុនរបស់តារាស្រីនឹងដកខ្លួនចេញនោះទេ ត្រូវបានគេឲ្យដឹងងា សិល្បករជាច្រើននាក់ ដែលសុទ្ធសឹងតែមានភាពល្បីល្បាញ ក៏បានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូសហការ ដែលមានទំនាក់ទំនងជាមួយស្ទូឌីយោ ដែលពួកគេជាម្ចាស់ថែមទៀតផង។
ថ្វីត្បិតជាដូច្នេះមែន បើតាមមេធាវី ទោះបីជាសិល្បករដែលបានបិទទ្វារក្រុមហ៊ុនរបស់ខ្លួនក៏ដោយក៏អាជ្ញាធរនៅតែមានវិធានការជាច្រើនទៀត ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្ម បើសិនរកឃើញករណីល្មើសច្បាប់ណាមួយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖