ប្លែកភ្នែក! តារាស្រីល្បីឈ្មោះ​ទាំង ៣ដួងនេះ កំពុងក្តោប​តំណែងជា​តួ​ឈ្នានីស​​​ក្នុង​ឆ្នាំ ២០២១ នេះ - TrueID

ប្លែកភ្នែក! តារាស្រីល្បីឈ្មោះ​ទាំង ៣ដួងនេះ កំពុងក្តោប​តំណែងជា​តួ​ឈ្នានីស​​​ក្នុង​ឆ្នាំ ២០២១ នេះ

June 7, 2021

ថៃ៖ បើយោងតាមប្រភពព័ត៌មានកម្សាន្តថៃមួយបានចុះផ្សាយថាសម្រាប់តារាថៃស្រី ៣ រូបប្រចាំប្រទេសថៃ បានកំពុងក្តោបឱកាសសម្តែងជាតួអង្គកាចសាហាវបែបឈ្នានីសគ្នាប្រចាំឆ្នាំ២០២១។ ចង់ដឹងអត់ថាតើតារាស្រីទាំង ៣ រូបនោះជានរណា? ហើ់យពួកគេនឹងត្រូវសម្តែងនៅក្នុងភាគយន្តភាគអ្វី?

១. Baifern Pimchanok

អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២១ ជាឱកាសមាសប្រាក់របស់កំពូលតារាសម្តែងBaifern Pimchanok ដែលនៅក្នុងឆ្នាំនេះនាងមមាញឹកជាមួយនឹងភាពយន្តភាគចំនួន៣ របស់ប៉ុស្តិ៍លេខ៣, ONE31 និង GMM25។ដោយឡែកក្នុងចំណោមរឿងទាំង ៣ Baifern ក៏បានដើរជាតួអង្គឈ្នានីសនៅក្នុងរឿង«Thong Prakai Sad» របស់ប៉ុស្តិ៍ ONE31។

Baifern Pimchanok
Baifern Pimchanok

២. Cris Horwang

ក្រោយបាត់មុខពីប៉ុស្តិ៍លេខ៣អស់រយៈពេល ២ ឆ្នាំ ស្រាប់តែពេលនេះ Cris Horwang បានលេចមុខម្តងទៀត ដែលនាងត្រូវដើរតួជាមួយតួស្រីវ័យក្មេង KaoSupassara។ ហើយនេះគឺជាលើកទី១ ដែលតារាស្រីរូបនេះបាន​ដើរតួប្រភេទបែបឈ្នានីស។

Cris Horwang
Cris Horwang

៣. Nune Woranuch

ប្រហែលមិនចំឡែកអារម្មណ៍ប៉ុន្មានទេដែលNune Woranuch ដើរជាតួអង្គឈ្នានីស ព្រោះនាងធ្លាប់ដើរ​តួអង្គបែបនេះជាច្រើនរឿងមកហើយ។ហើយថ្មីៗនេះ Nune Woranuch ក៏នឹងសម្តែងជាថ្មីម្តងទៀត​នៅក្នុង​រឿងភាគថ្មីក្រោមចំណងជើងថា«Kem Sorn Plai» របស់ស្ថានីយ៍ប៉ុស្តិ៍លេខ៧ ផងដែរ៕

Nune Woranuch
Nune Woranuch

ប្រភព៖​ thaiupdate

ទាក់ទងជាមួយ:
តារាថៃភាពយន្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...