ស្អាតញាក់ មកស្គាល់ Chanty ជាជាតិហ្វីលីពីន កាត់អាហ្សង់ទីន ត្រៀមបង្ហាញខ្លួនក្នុង kpop - TrueID

ស្អាតញាក់ មកស្គាល់ Chanty ជាជាតិហ្វីលីពីន កាត់អាហ្សង់ទីន ត្រៀមបង្ហាញខ្លួនក្នុង kpop

May 26, 2022

កម្សាន្ត ÷ ក្នុងនាមជាអ្នកគាំទ្រ K-Pop មានន័យថាគ្មានពេលសម្រាកទេ វាហាក់ដូចជាមានស្ទ្រីមនៃមាតិកាដែលមិនចេះចប់ ចាប់ពីការត្រលប់មកវិញរហូតដល់ការសម្តែង។ លើសពីនេះទៅទៀត តែងតែមានក្រុមថ្មីចេញជាលើកដំបូង ជានិច្ច ហើយថ្មីៗនេះ MLD Entertainment ក៏បានប្រកាសក្រុមចម្រៀងស្រីថ្មីបំផុត របស់ពួកគេមានឈ្មោះថា Lapillus ផងដែរ។

Chanty
Chanty

ក្នុងនោះ ភ្នាក់ងារនេះទើបតែបញ្ចប់ការណែនាំសមាជិកទាំងប្រាំមួយរូប ហើយអ្នកដែលមានការចាប់អារម្មណ៍ច្រើននោះគឺ Chanty ជាជនជាតិហ្វីលីពីន កាត់អាហ្សង់ទីន ហើយទោះបីជានាងកើតនៅទីក្រុង Manilla ក៏ដោយ Chanty បានចំណាយពេលកុមារភាពរបស់នាងនៅ Mendoza ប្រទេសអាហ្សង់ទីន មុនពេលត្រឡប់ទៅប្រទេសហ្វីលីពីន ជាកន្លែង ដែលនាងចាប់ផ្តើមអាជីពជាតារាម៉ូដែល និងសម្តែង។

Chanty
Chanty

ថ្វីត្បិតតែសមាជិកភាគច្រើនមិនសូវស្គាល់ ប៉ុន្តែ Chanty ត្រូវបានគេស្គាល់យ៉ាងច្បាស់ ថាជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ ដោយកើតនៅខែធ្នូ ឆ្នាំ ២០២២ នៅប្រទេសហ្វីលីពីន ហើយឈ្មោះពិតរបស់នាងគឺ Chantal Videla វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល Chanty មានរូបរាងស្រស់ស្អាតមិនធម្មតាបែបនេះ។

Chanty
Chanty

អ្វីដែលកាន់តែពិសេស ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតភ្ញាក់ផ្អើល គឺនៅពេលដែលនាងបង្ហាញថា និយាយបានដល់ទៅ ៤ភាសាគឺ តាហ្គាឡុក អេស្បាញ អង់គ្លេស និងកូរ៉េ មិនតែប់ូនញនោះតារាស្រីរូបនេះក៏មានសំនៀងដ៏ ស្រទន់ពិរោះផងដែរ៕

Chanty
Chanty

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...