គួរឲ្យស្ដាយ ជីវិតក្រោយលែងលះ Angelababy និងអតីតស្វាមី ប្រែទៅជាបែបនេះ - TrueID

គួរឲ្យស្ដាយ ជីវិតក្រោយលែងលះ Angelababy និងអតីតស្វាមី ប្រែទៅជាបែបនេះ

September 30, 2022

ចិន៖​ ថ្មីៗនេះ យោងតាមសារព័ត៌មាន Sohu បានលើកឡើងអំពី តារាស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming ដែលពួកគេត្រូវបាន ជាប់នៅក្នុងពាក្យចចាមអារ៉ាម អំពីការជួបជុំគ្នាឡើងវិញ ក្នុងពេលដែលខាងស្រី ត្រូវ​បាន​គេ​និយាយ​ថា ​កំពុង​តាម​ដាន​សកម្មភាព​របស់​ អតីត​ស្វាមី​យ៉ាង​ស្ងៀម​ស្ងាត់ ​នៅ​លើ​បណ្ដាញ​សង្គម។ តែទោះជាយ៉ាងណា ខាងអ្នកគាំទ្រ Angelababy ក៏បានចេញមកបដិសេធ។ 

ដោយឡែក តាមប្រភពដដែលនេះ ក៏បានបង្ហាញថា Angelababy និង អតីតស្វាមី នៅតែមានអាកប្បកិរិយាគួរសម និងគោរពគ្នាទៅវិញទៅមក បន្ទាប់ពីការលែងលះ ដោយពួកគេជៀសវាង ពីការលើកឡើងពីជីវិតឯកជនរបស់ខ្លួន ដែលទាក់ទងនឹងគ្នាទៅវិញទៅមក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ខណៈដែលនៅក្នុងជីវិតពិត អតីតប្ដីប្រពន្ធគូនេះ បង្ហាញទំនាក់ទំនងមិនរាក់ទាក់គ្នាឡើយ ហើយអ្នក​ទាំង​ពីរ​ ក៏មិន​ធ្លាប់​បាន​ជួប​គ្នា​ជា​លក្ខណៈ​ឯកជន ឬ​នាំ​កូន​ចេញ​ជាមួយ​គ្នា​ទេនោះទេ បន្ទាប់ពីបានបែកគ្នា។

គួររំឮកផងដែរថា ក្រោយ​ពី​បញ្ចប់​នីតិវិធី​លែងលះ​ជា​ផ្លូវការ អតីតប្ដីប្រពន្ធ Angelababy និង Huang Xiaoming ​មិន​បាន​តាមដាន​គ្នា​ នៅលើ​បណ្តាញ​សង្គមនោះទេ ហើយពួកគេ ក៏បានលុបការបង្ហោះ និងរូបភាពទាំងអស់ដែលទាក់ទងគ្នាទៅវិញទៅមក ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy 
Angelababy 
Angelababy 
Angelababy 
Hunag Xiaoming
Hunag Xiaoming
Huang Xiaoming
Huang Xiaoming
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
Angelababy និងអតីតស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...