តួសម្តែងរឿង Squid Game ក៏ជាអ្នកគាំទ្រ BTS - TrueID

តួសម្តែងរឿង Squid Game ក៏ជាអ្នកគាំទ្រ BTS

November 26, 2021

កូរ៉េខាងត្បូង ៖ ហាក់ដូចជាពិភពលោកមិនអាចទទួលយក បានគ្រប់គ្រាន់នៃវប្បធម៌កូរ៉េ នាពេលបច្ចុប្បន្ននេះ ហើយជាមួយនឹងការនាំចូលប្រើប្រាស់សម្ភារៈ និងខ្លឹមសារកាន់តែច្រើនដែលមាននៅក្នុងប្រទេសផ្សេងទៀត ប្រជាជនកំពុងទទួលយកនូវអ្វី ដែលប្រទេសនេះមានផ្តល់ជូនជាពិសេសគឺ K-Pop និង K-Dramas តែម្តង។ មិនមានការបដិសេធទេថានៅពេលដែលនិយាយដល់ជនជាតិកូរ៉េ ដែលកំពុងកាន់កាប់ពិភពលោក សមាជិកក្រុម BTS និងក្រុមសម្តែងក្នុងរឿង «Squid Game» បានទទួលបានប្រជាប្រិយភាពដែលមិនធ្លាប់មានពីមុនមក។

BTS
BTS

មិនតែប៉ុណ្ណោះថ្មីៗ​នេះតួសម្តែង និងជាអ្នកដឹកនាំរឿង Hwang Dong Hyuk ក្នុងរឿង «Squid Game» បានអង្គុយជាមួយ Variety ហើយលេងហ្គេម ដែលមានចំណងជើងថា Most Likely To ដែលពួកគេ​ត្រូវ​បាន​ផ្តល់​បញ្ជី​សំណួរហើយ​ត្រូវ​ជ្រើសរើស​សមាជិក​ណា ​ដែលពួកគេគិតថាត្រូវនឹងចម្លើយនៃសំនួរនោះជាងគេ។

អ្នកដឹងនាំ និងតួរសម្តែងក្នុងរឿង Squid Game
អ្នកដឹងនាំ និងតួរសម្តែងក្នុងរឿង Squid Game

ក្រោយមកក៏មានសំណួរមួយសួរថា តើបុគ្គលណាទំនងជា ត្រូវបានគេចាប់បានថាបានច្រៀងចម្រៀង BTSច្រើនជាងគេ? ក្នុងនោះដំបូងឡើយការបោះឆ្នោតត្រូវបានបំបែកជាពីរសំឡេងសម្រាប់ Jung Ho Yeon ដែលដើរតួជា Sae Byeok និង Park HaeSoo ដែលដើរតួជា Cho Sang Woo ហើយ JungHo Yeon ក៏ចង្អុល​បង្ហាញ​ថា ​៖

Park Hae Soon និង Jung Ho Yeon
Park Hae Soon និង Jung Ho Yeon

ទោះជាយ៉ាងណាក៏ដោយ ទោះបីជា Park Hae Soon មិនបានបដិសេធថា Jung Ho Yeon គឺជា ARMY ក៏ដោយ ប៉ុន្តែលោកក៏បានធ្វើឱ្យគ្រប់គ្នាដឹងថា ខ្លួនក៏ជាអ្នកគាំទ្រ BTSដូចគ្នា ដោយតារាប្រុសរូបនេះបានឆ្លើយតបថា ៖

អ្នកដឹងនាំ និងតួរសម្តែងក្នុងរឿង Squid Game
អ្នកដឹងនាំ និងតួរសម្តែងក្នុងរឿង Squid Game

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនគ្រាន់តែជាJungHo Yeon និង Park Hae Soon ទេដែលបានបង្ហាញសេចក្តីស្រលាញ់និងការគោរពរបស់ពួកគេចំពោះ BTS កាលពីមុន ក្នុងអំឡុងពេលសម្ភាសន៍ អ្នកដឹកនាំរឿង Hwang Dong Hyuk ក៏បានពន្យល់ពីរបៀបដែលលោក គិតថាអាចទៅរួចសម្រាប់កម្មវិធីជោគជ័យទូទាំងពិភពលោកក៏ដោយសារតែ BTS ជាហេតុផលមួយក្នុងចំណោមហេតុផលទាំងនោះ។

តួសម្តែងរឿង Squid និងលោក Hwang Dong Hyuk
តួសម្តែងរឿង Squid និងលោក Hwang Dong Hyuk

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

អ្នកដឹងនាំ និងតួរសម្តែងក្នុងរឿង Squid Game

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...