បរទេស៖ តារាទូរទស្សនិ៍ Kim Kardashian បានយល់ព្រមឲ្យលុយទៅអតីតស្វាមី Kanye West ចំនួន ២០ លានដុល្លារសម្រាប់ដកឈ្មោះចេញពីផ្ទះ Hidden Hills ដ៏ធំទូលាយរបស់ពួកគេ ចំពេលដែលពួកគេបានលែងលះគ្នាដាច់ស្រេច។
ជាក់ស្តែង តារារ៉េបអាយុ ៤៤ ឆ្នាំបានចុះហត្ថលេខាជាផ្លូវការ ការបោះបង់សិទ្ធិ លើទ្រព្យសម្បត្តិនេះ កាលពីពីរសប្តាហ៍មុនយោងតាម TMZ ធ្វើឱ្យអតីតភរិយារបស់លោក នាង Kim ជាម្ចាស់តែមួយគត់នៃទ្រព្យសម្បត្តិដែលពួកគេបានទិញជាមួយគ្នាកាលពី ៧ ឆ្នាំមុន។
ទៀតសោត អ្នកនៅខាងក្នុងបានបន្តប្រាប់ថា ការចរចារវាងអ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលបំផុត Kim បានបង់លុយឱ្យទៅ Kanye ជាសាច់ប្រាក់សុទ្ធតែម្តង។ គួររលឹក អតីតប្តីប្រពន្ធរូបនេះ បានទិញផ្ទះនេះ ក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃ ២០ លានដុល្លារ ហើយបានដេគ័រសាឡើងវិញ ដោយបច្ចុប្បន្នវាមានតម្លៃ ៦០លានដុល្លារ៕
ប្រភព៖ Dailymail
សូមទស្សនារូបភាពខាងក្រោម៖