ថៃ៖ បើទោះបីជា ស្ថិតក្នុងនាមជា អ្នកម្តាយមានកូនពីរក៏ដោយ តែរូបរាង ក៏ដូចជាសម្រស់មុខមាត់របស់ តារាស្រី Gubgib នៅតែជាទីពេញនិយមពីហ្វេនៗជាច្រើន ដោយមួយរយៈចុងក្រោយមកនេះ មើលឃើញថា នាងពិតជាស្អាតរួមទាំងលេងស្ទាយ៍ដ៏គួរឲ្យចាប់អារម្មណ៍។
ជាពិសេស ថ្មីៗនេះ ព្រមជាមួយនឹងរូបភាពចុងក្រោយនៅលើបណ្ដាញសង្គម Gubgib ក៏បានបន្តឲ្យអ្នកគាំទ្រទាំងឡាយ មើលឃើញ ពីសម្រស់ក្រោយតុបតែងមុខមាត់ ពោរពេញទៅដោយភាពទាក់ទាញគ្រប់ជ្រុងជ្រោយ តែអ្វីដែលសំខាន់នោះគឺ តារាស្រីរូបនេះ ក៏បានបញ្ជាក់ថា លើកនេះ នាងក៏បានមកកែរោមភ្នែក ដែលជួយលើកសម្រស់ ឲ្យមើលទៅជិតៗ កាន់តែស្អាតថែមទៀត។
យ៉ាងណាមិញ ការបង្ហាញរូបនេះ តារាស្រី Gubgib ក៏បានទទួលការខមិនជាហូរហែរពីមិត្តៗ និងអ្នកគាំទ្រ ពីភាពស្រស់ស្អាត មានមន្តស្នេហ៍គួរឲ្យឈ្លក់វង្វេង និងមិនគួរឲ្យជឿទេថា នាងមានស្វាមីមានកូនរួចទៅហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖