ថៃ៖ ថ្មីៗនេះ បន្ទាប់ពីតារាសម្តែង លោក Mario Maurer បានធ្វើឃ្លីបមួយ ប្រាប់ពីភាពកំប្លែងរបស់អ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដែលវាដូចជាការផ្ញើសារទៅកាន់តារាស្រី Lisa សមាជិកក្រុម BLACKPINK ដើម្បីអញ្ជើញឲ្យចូលរួមកម្មវិធីនោះ វាបានធ្វើឲ្យមានរឿងរ៉ាវយល់ច្រឡំចំពោះ Lisa ។
ក្នុងនោះដែរ វាហាក់ដូចជាបានធ្វើឲ្យមនុស្សជាច្រើនគិតថា Lisa មានចេតនារារាំ ដោយសារតែមានអ្នកផ្ញើសារចូលមកច្រើនពេក(DM) ព្រោះ តាមការលើកឡើង បានបង្ហាញថា នៅលើ Profile របស់នាង ស្រាប់តែមិនអាចចូលមើលបាន។
យ៉ាងណាមិញ ដោយសារតែបែបនេះ ទើបអ្នកគាំទ្រមួយចំនួនទៀត បានគិតថា លោក Mario និយាយបែបនេះ អាចនឹងធ្វើឲ្យមានការយល់ច្រឡំចំពោះ Lisa ថា រូបនាងបានប្លុកអ្នកគ្រប់គ្រង របស់លោក Mario ទៀតផង។
តែក្រោយពីនេះ លោក Mario បានធ្វើឃ្លីបមួយ ដើម្បីសុំទោស Lisa ចំពោះរឿងនេះ និងចង់សុំទោសអ្នកគាំទ្រ Lisa ដែធ្វើឲ្យមានការយល់ច្រឡំ ឬបានគិតពីរឿងផ្សេងទៀត។ ក្នុងនោះ ដែរ តាមការបកស្រាយ Mario បានលើកឡើងថា តាមពិត Lisa មិនបានប្លុកអ្នកគ្រប់គ្រងផ្ទាល់ខ្លួនទេ ប៉ុន្តែពេលកំពុងថតឃ្លីប ក៏បានបើកមើល តែមិនមានសេវា ទើបលោកលេងសើចជាមួយនឹងអ្នកគ្រប់គ្រងរបស់ខ្លួនបែបនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖