កម្សាន្ត៖ តារាស្រីជនជាតិ អាមេរិក Zendaya ទទួលបានប្រជាប្រិយភាពនិងការគាំទ្រជាខ្លាំង បន្ទាប់ពីនាងបានសម្ដែងជាតួឯកស្រីនៅក្នុងរឿង Spiderman:Far From Home រួចមក។ Zendaya មិនត្រឹមតែជាតារាសម្ដែងតែប៉ុណ្ណោះទេ នាងក៏ជាអ្នកចម្រៀង និងតារាបង្ហាញម៉ូដដ៏ល្បីល្បាញម្នាក់ផងដែរ។
ប្រជាប្រិយភាពរបស់ Zendaya កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើមហាជនជាច្រើនមានការចាប់អារម្មណ៍មកលើរូបនាង។ កាលពីពេលថ្មីៗនេះ Zendaya បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើនាងជាខ្លាំង បន្ទាប់ពីខ្លួនបានជជែកប្រាប់ទៅ ទស្សនាវដ្ដី Vogue របស់អង់គ្លេសថា៖
លើសពីនោះ នាងមិនបង្ខំខ្លាំងពេកនោះទេ Zendaya ធ្វើទៅតាមដំណើរដើម្បីជោគជ័យទៅតាមដំណាក់កាលសិន ហើយតារាស្រីស្រអែមនេះបានបន្ដទៀតថា៖
នៅប្រធានបទនេះផងដែរ បទពិសោធន៍ដែលនាងទទួលបាន និង កេរដំណែលអ្វីមួយដែលនាងចង់បន្សល់ទុកដល់មនុស្សគ្រប់គ្នា Zendaya សង្ឃឹមថា ការងារដែលទាក់ទងនឹងរូបរាងកាយបង្ហាញអំពី ធាតុផ្សំដែលប្រែប្រួល ដែលមានន័យថា រូបរាងគឺជាសិល្បៈ ហើយនាងជឿជាក់ថា វានឹងក្លាយជាសិល្បៈដ៏ពិសេសមួយ៕
ប្រភព៖ Hotnewhiphop