Kris ត្រូវក្រុមហ៊ុនដំបូងមួយចេញមកប្ដឹង ក្រោយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ - TrueID

Kris ត្រូវក្រុមហ៊ុនដំបូងមួយចេញមកប្ដឹង ក្រោយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ

November 2, 2021

ចិន៖ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា កន្លងទៅនេះ យោងតាមទំព័រ Sina បាន​រាយការណ៍​ថា តារាចម្រៀងប្រុស លោក Wu Yifan ត្រូវបាន​ក្រុមហ៊ុន Vatti ប្តឹង​ពី ​រឿង​ជម្លោះ​កិច្ចសន្យា ដែលលោក គឺជាអ្នកតំណាងនៃម៉ាកឧបករណ៍ប្រើប្រាស់ របស់ក្រុមហ៊ុនមួយនេះ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការ តារាប្រុសរូបនេះ ក៏បានជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ដែលបណ្តាលឲ្យមុខមាត់របស់ ក្រុមហ៊ុន ត្រូវខូចខាត ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវរៀបចំឡើងវិញ នូវយុទ្ធនាការ ផ្សាយពាណិជ្ជកម្មទាំងមូល។

យោងតាមប្រភពដដែលនេះ បានលើកឡើងទៀតថា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុមហ៊ុន Vatti បានទាក់ទងទៅលោក Wu Yifan ម្តងហើយម្តងទៀត ដើម្បីសុំសំណង ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។ ដូច្នេះ​ ទើបគេ​សម្រេចចិត្ត​ប្តឹង ហើយនេះ ក៏​ជា​ម៉ាក​យីហោ​ដំបូង​គេ​ដែរ ដែលបានចេញមកប្ដឹង ទៅលើតារាប្រុសរូបនេះ៕ 

បច្ចុប្បន្ននេះ លោក Wu Yifan ​កំពុង​ត្រូវ​ឃុំ​ខ្លួន​ នៅ​ពន្ធនាគារ​ សង្កាត់ Chaoyang ក្រុង​ប៉េកាំង ដែលលោកត្រូវបាន​​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី។ ប៉ុន្តែទោះជាយ៉ាងណា ខាងប៉ូលីស​ មិន​ទាន់​បញ្ចេញ​លទ្ធផល ​នៃ​ការ​ស៊ើបអង្កេត​ថ្មី​នេះ ​នៅ​ឡើយ​ទេ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...