រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ករណីវេរលុយខុសគណនីមានច្រើនដោយសារតែ ភាពធ្វេសប្រហែលមួយភ្លែត តួយ៉ាង ក្នុងនោះក៏មានបញ្ហាច្រើនដែលអ្នកទទួលមិនព្រមវេរត្រឡប់ទៅវិញ រហូតដល់ថ្នាក់មានការបង្ហោះសារជាច្រើននៅលើបណ្តាញសង្គមដោយមានរឿងស្រដៀងៗគ្នាដូច្នេះ។
មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ថ្មីៗនេះ ពិធីករ សុខ រ៉ាស៊ី ច្រលំដៃបា.ញ់លុយថ្លៃឈ្នួលទៅអ្នករត់កង់បី ដោយអស់ប្រាក់ ១,១០០០រៀល ប៉ុន្តែបែរជាជ្រុលដៃវេរទឹកប្រាក់ដល់ទៅ ១,១០០០ដុល្លារ ព្រោះរូបលោកមានគណនីសន្សំលុយខ្មែរផង និងលុយដុល្លារផង។
អ្វីដែលធ្វើឲ្យមហាជនអរជំនួសនោះ អ្នករត់កង់បីរូបនោះព្រមវេរត្រឡប់ឲ្យវិញ ប៉ុន្តែវេរត្រឡប់មិនបាន ដល់ថ្នាក់ទៅដល់ភ្នាក់ងារធនាគារដើម្បីបំពេញព័ត៌មានដកប្រាក់ឲ្យថែមទៀត ធ្វើឲ្យគេឯងនាំគ្នាសរសើរទឹកចិត្តអ្នករត់កង់បីរូបនេះជាខ្លាំង កម្របានជួបមនុស្សចិត្តធម៌មិនទាមទារប្រាក់សំណង ឬថ្លៃសុគន្ធដូច្នេះណាស់ ដោយពិធីកររូបនេះអះអាងថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖