មនុស្ស​ខ្លាចខ្ពស់ផង​ ដល់មកថតរឿង​ «Snow Drop» ឈុតនេះ​ Jisoo ឡើងញ័រខ្លួន​ ពិតៗមិនសម្ដែង (មានវីដេអូ) - TrueID

មនុស្ស​ខ្លាចខ្ពស់ផង​ ដល់មកថតរឿង​ «Snow Drop» ឈុតនេះ​ Jisoo ឡើងញ័រខ្លួន​ ពិតៗមិនសម្ដែង (មានវីដេអូ)

December 28, 2021

កូរ៉េខាងត្បូង៖ ជាការពិត រឿងភាគកូរ៉េ «SnowDrop» ត្បិតតែមានភាពចម្រូងចម្រាសបន្តិចមែន ប៉ុន្តែរឿងមួយនេះពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗស្ទើរតែគ្រប់ប្រទេស ដោយសារមានការចូលសម្ដែងពីតារាសម្ដែងកំលោះសង្ហាលោក Jung Hae-in និងតារាចម្រៀងស្រី Kim Jisoo សមាជិកក្រុម BLACKPINK ផងដែរ។

Jung Hae-in និង Kim Jisoo
Jung Hae-in និង Kim Jisoo

ទន្ទឹម​នឹង​នេះ សាច់រឿងទាំងមូលពិតជាថតបានយ៉ាងល្អ ទាំងតួសម្ដែងនីមួយៗក៏សម្ដែងបានស័ក្ខសម ទើបធ្វើឲ្យគ្រប់គ្នាមើលទៅជក់ចិត្តដិតអារម្មណ៍បែបបនេះ។

ពិសេស បើងាកមកចាប់អារម្មណ៍ឈុតឆាកក្រៅឆាកខ្លះៗដែលខាងទូរទស្សន៍ JTBC ទើបតែបានបញ្ចេញលើបណ្ដាញសង្គមកាលពីថ្មីៗនេះវិញ យើងឃើញថា ឈុតមួយដែលតួស្រី Young-ro (Jisoo) បានសម្ដែងដែលត្រូវឈរលើគែមអគារដ៏ខ្ពស់ពីរនាក់តួប្រុសនោះ Jisoo នាងពិតជាមានអារម្មណ៍ថាពិបាកខ្លាំង ដោយត្រូវថតខុសជាច្រើនដង និងភ័យញ័រពេញទាំងខ្លួន បើទោះបីជាមានការរៀបចំការពារសុវត្ថិភាពពីក្រុមបច្ចេកទេសថតយ៉ាងណាក៏ដោយ។ ព្រោះនាងធ្លាប់បាននិយាយថា នាងជាមនុស្សដែលខ្លាចទីខ្ពស់ ដូច្នេះនៅពេលមកថតឈុតមួយនេះ នាងថតទាំងអារម្មណ៍ភ័យ និងដាក់អារម្មណ៍បានល្អពិតៗដូចមិនមែនសម្ដែងនោះឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jisoo និង Jung Hae-in
Jisoo និង Jung Hae-in
Jisoo និង Jung Hae-in
Jisoo និង Jung Hae-in
Jisoo ក្នុងវីដេអូ
Jisoo ក្នុងវីដេអូ
Jisoo ក្នុងវីដេអូ
Jisoo ក្នុងវីដេអូ
ទាក់ទងជាមួយ:
តារាកូរ៉េវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...