អាយុ ៤៤ឆ្នាំហើយ តែ Ken ឈរជិតកូនៗដូចបងប្រុសអញ្ចឹង - TrueID

អាយុ ៤៤ឆ្នាំហើយ តែ Ken ឈរជិតកូនៗដូចបងប្រុសអញ្ចឹង

June 20, 2021

ភ្នំពេញ៖ តារាប្រុសជើងចាស់ Ken Theeradeth ទោះឈានជលងចូលវិស័យសិល្បៈច្រើនឆ្នាំក្ដី តែកេរ្ដិ៍ឈ្មោះលោកហាក់ជាមិនថយចុះទាល់តែសោះ។ ម្យ៉ាងក្រៅពីជោគជ័យលើវិថូសិល្បៈ តារារូបនេះក៏មានជីវិតគ្រួសារដ៏កក់ក្ដៅ ខណៈមានកូនប្រុសដល់ទៅ២នាក់។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញថា តារារូបនេះជាស្វាមី និងប៉ាៗដ៏ល្អបំផុត ដោយសារគ្រប់សកម្មភាពរបស់លោកតែងតែនៅក្បែរគ្រួសារ និងបង្កើតភាពស្និទ្ធស្នាលជាមួយកូនៗ និងភរិយាផងដែរ។

យ៉ាងណាមិញ រាល់រូបភាពដែលតារារូបនេះបង្ហោះ តែងតែបង្ហាញពីជីវិតឯកជន នាំគ្រួសារដើរលេងជាប្រចាំ។ ដោយឡែក ងាកមកមើល ពីកូនប្រុសទាំងពីរលោកវិញ កាន់តែធំ និងមានកម្ពស់សឹងតែប្រហែលតារារូបនេះទៅហើយ។ ក្នុងងពេលដែលមានវ័យកាន់តែធំឡើង ក៏ទទួលបានភាពស្រស់សង្ហាពីឪពុក ក៏ដូចជា មានភាពលេចធ្លោមិនចាញ់គ្នាប៉ុន្មាននោះទេ។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ Ken Theeradeth បានបង្ហោះរូបឈរជិតកូនប្រុសច្បង និងកូនប្រុសពៅ បង្ហាញពីស្នាមញញឹមយ៉ាងទាក់ទាញទាំងប៉ាទាំងកូនតែម្ដង។ ហើយអ្វីដែលគេគ្រប់គ្នាកត់សម្គាល់ឃើញនោះ លោកប៉ារូបនេះ នៅតែសង្ហារ ហើយក្មេង ជាពិសេសឈរជិតកូនប្រុសបែបនេះទៅ សឹងតែដូចបងប្រុសទៅហើយ។ ក្រោយលោកប៉ាសម័យថ្មីរូបនេះ បង្ហោះរូបភាពថ្មីទំងនេះមិនបានប៉ុន្មានផង ក៏ត្រូវបានអ្នកគាំទ្រសរសើរពីរូបសម្បិត្តឪពុកកូនលោកគ្រប់គ្នាសឹងមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ken Theeradeth
Ken Theeradeth
Ken Theeradeth
Ken Theeradeth
Ken Theeradeth
Ken Theeradeth
Ken Theeradeth និងកូនប្រុសទាំងពីរ
Ken Theeradeth និងកូនប្រុសទាំងពីរ
Ken Theeradeth និងកូនប្រុសទាំងពីរ
Ken Theeradeth និងកូនប្រុសទាំងពីរ
Ken Theeradeth និងកូនប្រុសទាំងពីរ
Ken Theeradeth និងកូនប្រុសទាំងពីរ
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...