ស្អាតទាំងរូប ទាំងចិត្ត! IU បរិច្ចាគជិត១០ម៉ឺនដុល្លារ ដល់មូលនិធិ សម្រាប់ខួបលើកទី១០០នៃទិវាកុមារ - TrueID

ស្អាតទាំងរូប ទាំងចិត្ត! IU បរិច្ចាគជិត១០ម៉ឺនដុល្លារ ដល់មូលនិធិ សម្រាប់ខួបលើកទី១០០នៃទិវាកុមារ

May 6, 2022

កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន One នៅថ្ងៃទី 5 ខែឧសភា តារាចម្រៀងទោលមានប្រជាប្រិយភាព IU បានបរិច្ចាគ 100 លានវុន (ប្រហែល ៧៨,៧៦៧ ដុល្លារ ដល់មូលនិធិ Green Umbrella Children's Foundation ក្នុងទិវាកុមារ។

ជាក់ស្តែងការបរិច្ចាករបស់ IU នឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការចំណាយលើការរស់នៅសម្រាប់គ្រួសារដែលមានឪពុកឬម្តាយទោលដែលមានប្រាក់ចំណូលទាប កុមារចិញ្ចឹមដោយជីដូនជីតា និងការជួសជុលសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់កុមារ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ នោះទេ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង IU ដែលបានធ្វើអំពើល្អរបស់នាងជាលំដាប់នោះ បានបរិច្ចាគជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ ដល់កុមារដែលខ្វះខាត ជាពិសេសនៅថ្ងៃទិវាកុមារ។

ជារួមឆ្នាំនេះ ខណៈដែលនាងប្រារព្ធខួបលើកទី ១០០ នៃទិវាកុមារ នាងបានចែករំលែកភាពកក់ក្តៅរបស់នាងជាមួយនឹងអំពើល្អដែលមានអត្ថន័យបន្ថែមទៀត ក្នុងជីវិតរបស់ ដែលជារឿងគួរឲ្យចងចាំ និងគួរឲ្យកោតសរសើរ គោរពជាពន់ពេក មិនត្រឹមតែ ជាតារាល្បីនោះទេ ថែមទាំងមានរូបសម្រស់ស្អាត និងចិត្តល្អបែបនេះថែមទៀត៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...