កម្សាន្ត៖ Kendall Jenner គឺជាកំពូលតារាបង្ហាញម៉ូតលំដាប់ជួរមុខ ដែលមានតម្លៃខ្លួនខ្ពស់ក្នុងពិភពលោក។ នាងតែងតែដើរបង្ហាញម៉ូត ថតពាណិជ្ជកម្មឲ្យក្រុមហ៊ុនប្រ៊េនម៉ាកល្បីៗ។ Kendall លេចធ្លោចនៅគ្រប់កម្មវិធីដែលនាងចូលរួម ដោយសារនាងជាតារាម៉ូដែល គ្រប់ឈុតដែលនាងស្លៀកពាក់សុទ្ធតែទទួលបានការចាប់អារម្មណ៍ជាងគេ។
ជាការពិតណាស់ មិនមែនឲ្យតែតារាម៉ូដែលសុទ្ធតែតែងខ្លួនហឺហាគ្រប់ពេលនោះទេ Kendall ក៏មានពេលវេលាដែលនាងស្លៀកសម្លៀកបំពាក់ម៉ូដធម្មតាដែរ។ ប៉ុន្តែស្ទាយ៍ដែលម៉ូដែលម្នាក់នេះពាក់ វាមានភាពសាមញ្ញហើយគួរឲ្យទាក់ទាញដែលអាចឲ្យនារីៗគ្រប់រូបយកគំរូតាមបាន៕