ថៃ៖ ទោះជារៀបការនឹងគ្នាអស់រយៈពេលជាយូរហើយក្ដី តែគូស្វាមីភរិយារបស់ តារាប្រុស លោក Dj Push និង Jooy Warattaya នៅតែមានពេលវេលាដ៏ផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួសប្ដីប្រពន្ធមួយគូនេះ។
ដោយឡែក កាលពីថ្មីៗនេះវិញ នៅក្នុងថ្ងៃខួបកំណើតរបស់ Dj Push គម្រប់ ៣៥ ឆ្នាំ តារាស្រី Jooy បានបង្ហោះសារជូនពរស្វាមីបណ្ដូលចិត្តរបស់ខ្លួន ព្រមជាមួយនឹងឃ្លីបវីដេអូដ៏អស់សំណើចមួយ ដោយនៅក្នុងនោះ គឺជារឿងមួយ ដែលគ្មានអ្នកណាម្នាក់ធ្លាប់បានឃើញពីមុននោះទេ។
នៅក្នុងវីដេអូមួយនេះ តារាប្រុស លោក Dj Push បានបង្ហាញសកម្មភាពសម្អាតផ្ទះរបស់ខ្លួន លាយឡំនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបលោក បានស្លៀកតែខោមួយប៉ុណ្ណោះ រួមទាំងបញ្ចេញល្វែងលើទាក់ទាញចិត្តអ្នកទស្សនាជាច្រើន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖