ភ្នំពេញ៖ នៅក្នុងវីថីសិល្បៈ តារាស្រីសម្តីចាក់ទឹកមិនលិច សុភ័ក្រ កុសុម៉ា ត្រូវបានឲ្យដឹងថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅតែលេចធ្លោ ស្របពេលការឡើងកូដស្រីតៗ ទៅនឹងវង់តន្រ្តីរបស់ខ្លួនទៀតផងនោះ អាចនិយាយបានថា មានភាពមមាញឹកជាខ្លាំង។
ជាក់ស្តែងកាលពីថ្មីៗ ក្រឡេកទៅមើលក្នុងគណនី Instagram ផ្ទាល់មិត្តភក្តីរបស់តារស្រីរូបនេះ បានបង្ហោះ ចែកចាយលើបណ្តាញសង្គម ជាមួយរថយន្តថ្មីស៊េរីទំនើបពណ៌ខ្មៅ យ៉ាងថ្មីសន្លាង Rang Rover តម្លៃរាប់សែនដុល្លារឯណោះ ដែលរូបនាងទើបតែបានទិញ។
យ៉ាងណាមិញ ក៏មានហ្វេនៗ ជាពិសេសប្រិយមិត្ត បានអបអរទៅនឹង ការទទួលបានឡានថ្មីបែបនេះ ក្រោយពីខំប្រឹងធ្វើាការជាខ្លាំង ដែលនេះ ពិតជាតារាស្រីមួយយកគម្រូតាម ខណៈ ដែលទិញរបស់ដ៏មានតម្លៃសម្រាប់ខ្លួនឯង ដែលនេះជាសញ្ញាថា ចេះស្រលាញ់ខ្លួនឯង ក្នុងការទិញរបស់ថ្លៃ ដើម្បីលើកទឹកចិត្តខ្លួនឯង៕
សូមទស្សនារូបភាពខាងក្រោម៖