Yunho សុំទោសជាលើកទី២ ព្រោះលើរឿងនេះ - TrueID

Yunho សុំទោសជាលើកទី២ ព្រោះលើរឿងនេះ

September 3, 2021

កូរ៉េខាងត្បូង ៖ កាលពីដើមឆ្នាំនេះ មានព័ត៌មានថា Yunho របស់ TVXQ ត្រូវបានប៉ូលីសស៊ើបអង្កេតពីបទ រំលោភច្បាប់នៅដាច់ដោយឡែក ដោយស្នាក់នៅភោជនីយដ្ឋាន រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ម៉ោង នៅចុងខែ កុម្ភៈ។

ទន្ទឹមនឹងនោះ អ្នកលេងអ៊ីនធើណែតជាច្រើនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ខណៈដែល Yunhoមានរូបភាពស្អាតស្អំ និងបាន សុំអភ័យទោសដោយផ្ទាល់ ចំពោះការរំលោភគោលការណ៍ណែនាំការឃ្លាតឆ្ងាយពីសង្គម។ 

Yunho
Yunho

ទោះជាយ៉ាងណា អ្នកគាំទ្រ និងមនុស្សជាច្រើនសប្បាយចិត្ត ដែលលោកបានសុំទោសដោយផ្ទាល់ ចំពោះការរំលោភលើច្បាប់ឃ្លាតឆ្ងាយពីសង្គម ហើយជាមួយនឹងការស៊ើបអង្កេតបន្ថែម វាត្រូវបានគេបង្ហាញថា Yunho ពិតជាបានផឹកស្រា នៅអាជីវកម្មកំសាន្តដែលគ្មានការអនុញ្ញាតដែលបានចុះបញ្ជីជាភោជនីយដ្ឋានទូទៅ។

សារសុំទោសរបស់ Yunho 
សារសុំទោសរបស់ Yunho 

បន្ទាប់មក នៅថ្ងៃទី២ ខែកញ្ញា Yunho បានចេញសារសុំទោសមួយទៀតនៅលើ Instagram របស់លោក ទាក់ទងនឹងភាពចម្រូងចម្រាសនៃការដាក់ឱ្យនៅដាច់ដោយឡែកនោះមួយនោះ ធ្វើឲ្យអ្នកនិយមលេងអ៊ីធើណែតឆ្ងល់ថា វាកន្លងហួសដល់ទៅកន្លះឆ្នាំទើបលោកចេញសារសុំទោសម្តងទៀតទៅវិញ៕

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...