កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បានបញ្ជាក់ជាផ្លូវការថា ក្រុមចម្រៀងនារីសកល BLACKPINK នឹងធ្វើការ Come Back ក្នុងខែសីហា ដោយពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការវិលត្រលប់មកវិញ។
ជាក់ស្តែង បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការថតអាល់ប៊ុមថ្មីរបស់ពួកគេ។ ក្រុមនេះគ្រោងនឹងថតវីដេអូចម្រៀងរបស់ពួកគេនៅចុងខែនេះ ជាមួយនឹងការវិលវិញនៅខែសីហារបស់ពួកគេ ដោយមានការលើកឡើងពី ផលិតដូច្នេះថា៖
គួររំលឹកផងដែរថា BLACKPINK មិនបានចេញបទចម្រៀងថ្មី ជាក្រុមទេក្នុងរយៈពេល ១ ឆ្នាំ ១០ ខែចាប់តាំងពីអាល់ប៊ុម THE ALBUM ហើយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយសម្រាប់អាល់ប៊ុម ពួកគេមិនអាចធ្វើការផ្សព្វផ្សាយបានច្រើនទេ ដោយសារតែជំងឺរាតត្បាតដូច្នេះដែរ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖