ក្រោយលែងលះមួយរយៈ ហាន់ ជីអ៊ុន ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយតារាសម្ដែងប្រុសមួយរូប - TrueID

ក្រោយលែងលះមួយរយៈ ហាន់ ជីអ៊ុន ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយតារាសម្ដែងប្រុសមួយរូប

April 3, 2021

កូរ៉េខាងត្បូង ៖ ប្រិយមិត្តពិតជាបានដឹងហើយ អំពីរឿងរ៉ាវស្នេហាប្រេះឆារវាងប្តីប្រពន្ធ តារាសម្ដែងល្បី ក្នុងវិស័យ K-Drama គឺ Song Hye Kyo និង Song Joong Ki ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលអស់បណ្ដាហ្វេនៗ។ យ៉ាងណាមិញ រឿងចែកផ្លួវគ្នារវាងពួកគេទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត ហើយថែមទាំងខកចិត្តជាខ្លាំងផងដែរ។ 

ជាក់ស្ដែង នៅល្ងាចថ្ងៃទី ២ ខែមេសានេះ Song Hye Kyo បានបង្ហាញរូបភាពផ្កាលឿងភ្លឺនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ក្នុងនាមជាអ្នកស្រឡាញ់ផ្កាតារាស្រីរូបនេះតែងតែបង្ហោះរូបថតផ្កា។  ប៉ុន្តែវាអាចនិយាយបានថា នៅក្នុងនេះនាងបានថ្លែងអំណរគុណជាសាធារណៈដល់អ្នកដែលបានឱ្យកាដូរផ្កានោះទៅនាង ហើយម្នាក់នោះគឺជាបុរសដែលទស្សនិកជនបានស្គាល់ថាជាតារាសម្ដែង។ បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលជិត ២ ឆ្នាំជាមួយ Song Joong Ki   នេះជាលើកដំបូងដែលអ្នកគាំទ្របានឃើញ Song Hye Kyo មានមនោសញ្ចេតនាបែបនេះជាមួយតារាសម្តែងម្នាក់ទៀត។

ហើយអ្នកដែលផ្ញើផ្កាទៅឲ្យ Song Hye Kyo គឺជាតារាសម្តែង Kim Joo Hun ។​ នៅលើគណនី ផ្ទាល់ខ្លួនរបស់តារាសម្តែងប្រុសរូបនេះ ក៏បានបង្ហោះរូបថតផ្កានេះផងដែរ ធ្វើឱ្យអ្នកនិយមលេង បណ្ដាញ អ៊ីនធឺណេតឆ្ងល់ថាតើមានអ្វីលាក់បាំងរវាងពួកគេ? ប៉ុន្តែយ៉ាងណា មិនទាន់មានការបកស្រាយណាមួយជាក់លាក់ពីទំនាក់ទំនងរបស់ពួកគេនោះទេ

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបភាព
រូបភាព
រូបភាព
រូបភាព
Kim Joo Hun
Kim Joo Hun
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...