ចុម ម៉េចខ្នង Yang Mi ទៅជាបែបនេះ ឲ្យហ្វេនគាំងទៀតហើយ - TrueID

ចុម ម៉េចខ្នង Yang Mi ទៅជាបែបនេះ ឲ្យហ្វេនគាំងទៀតហើយ

January 12, 2022

ចិន៖ ក្នុង​វិស័យ​សិល្បៈ​ចិន តារាស្រី Yang Mi ត្រូវ​បាន​​ចាត់​ទុក​ថា ​ជា​គូប្រជែង​សម្រស់ដ៏ខ្លាំងក្លា ជាមួយនឹងសម្រស់ ​ទម្រង់​មុខ​ដ៏​ផ្អែម​ល្ហែម រាង​កាយស្រស់ស្អាត ខណៈដែលវត្តមានរបស់ តារាស្រីរូបនេះ​ពេលចូលរួមនៅក្នុងកម្មវិធីម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជានិច្ច។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ ទំព័រដ៏ល្បីមួយ ស្រាប់តែបាន​បង្ក​ឱ្យ​មាន​ភាពចម្រូងចម្រាស ពីតារាស្រីរូបនេះសាជាថ្មី បន្ទាប់ពី បាន​​ចែក​រំលែក​រូបថត​ របស់នាង ដែលបាន​ថត​ពី​ខាងក្រោយ។ តែនៅក្នុងនោះ វាហាក់ធ្វើឲ្យមនុស្សជាច្រើន មើលឃើញតាមរយៈរូបភាពធម្មតា ពីខ្នងរបស់នាង ដែលធំប៉ោងឡើង មិនស្លីមដូចក្នុងរូបដែលបានកែសម្រួលនោះទេ។   

ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ ដែល Yang Mi បានបង្ហាញពីចំណុចខ្សោយបែបនេះ ខណៈដែលមនុស្សជាច្រើន បានបង្ហាញភាពភ្ញាក់ផ្អើល នៅពេលបានរកឃើញរូបភាពមួយដែលបានបញ្ចេញដោយខាងស្ទូឌីយោ បង្ហាញពីភាពខុសគ្នាដ៏មិនគួរឲ្យជឿ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...