ចិន៖ ថ្វីត្បិតតែឆ្លងកាត់ការរៀបការហើយក៏ដោយតែតារាស្រី Angela Baby នៅតែជាតារាសម្ដែងដ៏ពេញនិយមពីសំណាក់អ្នកគាំទ្រជាច្រើន ចំពោះ ទេពកោសល្យ និងរូបសម្រស់ដ៏លេចធ្លោរបស់តារាស្រីរូបនេះ។
ម៉្យាងវិញទៀតថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពរបស់ តារាស្រី Angela Baby ដែលកំពុងតែថតនៅក្នុងកម្មវិធីមួយដោយបានបង្ហាញពីសម្រស់ និងការតែងខ្លួនយ៉ាងស្រស់ស្អាតនិងកំពុងតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៀតផង។
នៅក្នុងនោះដែរ នាងមានការរៀបចំខ្លួនយ៉ាងទាន់សម័យក្នុងឈុតសម្លៀកបំពាក់បែបសិស្សសាលា និងលេងម៉ូតសក់យ៉ាងទាក់ទាញដែលបានជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានភាពលេចធ្លោ និងមើលទៅកាន់តែក្មេងជាងវ័យដូចជាយុវវ័យសម័យថ្មី ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖