អ្នកណាខ្លះចង់បានបែបនេះ? រៀបការមករាប់ឆ្នាំ ម៉ារីម៉ា និងស្វាមី នៅតែបង្កើតភាពផ្អែមល្ហែមឲ្យគ្នា - TrueID

អ្នកណាខ្លះចង់បានបែបនេះ? រៀបការមករាប់ឆ្នាំ ម៉ារីម៉ា និងស្វាមី នៅតែបង្កើតភាពផ្អែមល្ហែមឲ្យគ្នា

June 11, 2021

ហ្វីលីពីន៖ ជាការពិតណាស់ ពុកម៉ែបងប្អូនជាច្រើនប្រាកដជាជ្រាបច្បាស់ហើយ ក្រោយពីបានសាងគ្រួសារនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជីវិតគ្រួសាររបស់ តារាស្រី Marian Rivera ហៅ ម៉ារីម៉ា និងស្វាមី លោក Dingdong Dantes កា​ន់តែសុភមង្គលខ្លាំងឡើង រួមទាំងមានចំណងស្នេហ៍ ដែលជាកូនប្រុសស្រីដ៏គួរឲ្យស្រលាញ់ ដល់ទៅ ២ នាក់ ថែមទៀត។ 

យ៉ាងណាមមិញ បើទោះបីជាគូស្វាមីភរិយាមួយគូនេះ បានចាប់ដៃសាងគ្រួសារនឹងគ្នាមករាប់ឆ្នាំហើយក្តីក៏ពួកគេនៅតែរក្សាភាពផ្អែមល្ហែមឲ្យគ្នាជានិច្ច។ ជាក់ស្ដែង កាលពីថ្មីៗនេះ គូស្វាមីភរិយាដ៏ល្បីប្រចាំប្រទេសហ្វីលីពីនមួយគូនេះ បានបង្ហោះរូបភាពដ៏ផ្អែលល្ហែមយ៉ាងមានសុភមង្គល ដល់អ្នកគាំទ្រទាំងអស់បានឃើញសាជាថ្មី តាមរយៈកម្រងរូបភាពពីរសន្លឹកនេះ បានបង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាមផ្ទាល់ Dingdong Dantes តែម្ដង។

ក្នុងនោះដែរ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ ម៉ារីម៉ា និងស្វាមី រួមទាំងកូនៗ បានបង្អួតកាយវិការថើបគ្នាយ៉ាងផ្អែមល្ហែមក្នុងអាងទឹក មិនខ្វល់ក្រសែភ្នែកអ្នកដ៏ទៃសោះ។ ជាពិសេស ពួកគេ បានបង្ហាញស្នាមញញឹមពោរពេញដោយភាពរីករាយចំពោះគ្នា ដូចកាលគ្រាសាងស្នេហ៍មិនប្រែប្រួលទៅណាសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera និង ស្វាមី
Marian Rivera និង ស្វាមី
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
Marian Rivera និង ស្វាមី
Marian Rivera និង ស្វាមី
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
គ្រួសារ Marian Rivera 
ទាក់ទងជាមួយ:
គ្រួសាររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...