ចុម ជិតមួយឆ្នាំហើយ ម្ដាយ Tangmo ថា រឿងក្ដីនាង មិនទាន់បញ្ចប់ទេ - TrueID

ចុម ជិតមួយឆ្នាំហើយ ម្ដាយ Tangmo ថា រឿងក្ដីនាង មិនទាន់បញ្ចប់ទេ

January 15, 2023

ថៃ៖ ជឿជាក់ថា មហាជនក៏ដូចជាប្រិយមិត្តជាច្រើន ច្បាស់ជានៅចង់ចាំរឿងហេតុដ៏នឹកស្មានមិនដល់ ពីករណីរបស់តារាសម្ដែងស្រី Tangmo បន្ទាប់ពីបានជួបគ្រោះ.ថ្នា.ក់ ធ្លា.ក់.ចូលទន្លេ រហូតដល់បា.ត់ប.ង់ជីវិត ដែលធ្វើឲ្យមនុស្សជាច្រើន នៅតែសង្ស័យ និងមិនអស់ចិត្តពីហេតុការណ៍ដែលបានកើតឡើង។

ដោយឡែក រយៈពេលជិតមួយឆ្នាំទៅហើយនេះ ក្រោយពីមានរឿងរ៉ាវដ៏សោកស្ដាយចំពោះរូបនាងពីទស្សនិកជនទាំងឡាយនោះ ថ្មីៗនេះ ម្ដាយរបស់តារាស្រី Tangmo ក៏បានចេញមកចូលរួមក្នុងកម្មវិធីមួយ និងបានផ្ដល់បទសម្ភាំសន៍ រៀបរាប់ពីកូនស្រី ជាមួយនឹងបញ្ហាផ្សេងៗជាច្រើន។ តែនៅក្នុងនោះ អ្នកស្រី Panida ដែលជាម្ដាយរបស់តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាពិសេស ជាមួយនឹងដំណឹងពីរឿងក្ដីរបស់ Tangmo ទៀតផង។

តាមរយៈការលើកឡើងរបស់អ្នកស្រី Panida នៅពេលដែលត្រូវបានគេសួរនាំពីរឿងក្ដី ថាតើបញ្ចប់ហើយឬនៅយ៉ាងណានោះ អ្នកស្រីបានបញ្ជាក់ថា៖

យ៉ាងណាមិញ ចំពោះការចង់ដឹងថាតើ នេះគឺជាករណីចៃដន្យ ឬជាករណីឃា.ត.ក.ម្មយ៉ាងណានោះ ម្ដាយរបស់ Tangmo ក៏បានត្រឹមតែ ប្រាប់ថា ត្រូវ​រង់ចាំពីខាង​តុលាការ​សម្រេច ព្រោះ​នឹងអាចនឹងមាន​សាក្សី​ ជាច្រើន ក្នុងរឿងនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo និងម្ដាយ
Tangmo និងម្ដាយ
ម្ដាយ Tangmo
ម្ដាយ Tangmo
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...