ត្រូវគ្នាហើយក៏Kylie និងមិត្តប្រុស នៅមានឧបសគ្គមិនឈប់ - TrueID

ត្រូវគ្នាហើយក៏Kylie និងមិត្តប្រុស នៅមានឧបសគ្គមិនឈប់

October 18, 2021

បរទេស៖ បើទោះបីជា តារាម៉ូដែលស្រី Kylie Jenner និងមិត្តប្រុស Travis Scott បានវិលត្រឡប់មកត្រូវរ៉ូវ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេល ២ ឆ្នាំ ក៏ដោយ ប៉ុន្តែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ហាក់កំពុងតែមានបញ្ហាជាច្រើន។ 

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រភពបរទេសដ៏ល្បីមួយ បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងរបស់តារាម៉ូដែលស្រីរូបនេះ និងមិត្តប្រុសរបស់នាង កំពុងតែជួបការលំបាក ដោយអ្នកទាំងពីរតែងតែឈ្លោះប្រកែកគ្នា ផងដែរ ដែលបានធ្វើឲ្យ អ្នកគាំទ្រជាច្រើន កាន់តែព្រួយបារម្ភ នៅពេល Kylie Jenner កំពុងតែមានផ្ទៃពោះ ប៉ុន្តែទំនាក់ទំនងស្នេហារបស់នាង បែរជាមិនរលូនទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងអ៊ីនធើណែតខ្លះទៀត បានកត់សម្គាល់ថា នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ ដែលលោក Travis Scott បានចូលរួមតែម្នាក់ឯង ដោយគ្មានវត្តមាន Kylie នោះ តារាប្រុសរូបនេះ បាននិយាយតែពីកូនស្រីរបស់ខ្លួន តែប៉ុណ្ណោះ មិនបានលើកឡើងពីមិត្តស្រីរបស់ខ្លួនឡើយ។ ជាពិសេស នៅពេលមួយ ដែលគូស្នេហ៍មួយនេះ នាំកូនស្រីទៅលេងសួនសត្វ អ្នកទាំងពីរមិនបានទៅជិតគ្នាទេ។

យ៉ាងណាមិញ ក៏មានមនុស្សជាច្រើនទៀតបានគិតថា ការមិននិយាយអំពី Kylie មិនអាចជាភស្តុតាងដែលបញ្ជាក់ថា គូស្នេហ៍អ្នកទាំងពីរកំពុងតែជួបបញ្ហានោះទេ ព្រោះ បើក្រឡេកទៅមើល កម្មវិធី Parsons Benefit ដែលពួកគេទាំងពីរបានចូលរួមកាលពីប៉ុន្មានខែមុននោះ គឺពិតជាបានបង្ហាញថា តារាប្រុសរូបនេះ ថែមទាំងបានហៅ គូស្នេហ៍របស់ខ្លួនដោយបើកចំហថា ជាប្រពន្ធរបស់លោក ទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Travis Scott 
Travis Scott 
Travis Scott និង​ Kylie Jenner
Travis Scott និង​ Kylie Jenner
Travis Scott និង​ Kylie Jenner
Travis Scott និង​ Kylie Jenner
Travis Scott និង​ Kylie Jenner
Travis Scott និង​ Kylie Jenner
Kylie Jenner និង​ Travis Scott ហាក់នៅឆ្ងាយពីគ្នា
Kylie Jenner និង​ Travis Scott ហាក់នៅឆ្ងាយពីគ្នា
Kylie Jenner និង​ Travis Scott ហាក់នៅឆ្ងាយពីគ្នា
Kylie Jenner និង​ Travis Scott ហាក់នៅឆ្ងាយពីគ្នា
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...