កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែង លោក Song Joong Ki បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន Incheon ដែលត្រូវបានគេដឹងថា តារាសម្ដែងរូបនេះ ទើបតែត្រលប់មកប្រទេសកូរ៉េវិញ បន្ទាប់ពីបានចូលរួមកម្មវិធី ប្រគល់ពានរង្វាន់ Golden Disc ឆ្នាំ ២០២៣ នៅប្រទេសថៃ។
ក្នុងនោះដែរ អ្វីដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើការបង្ហាញខ្លួនរបស់ តារាប្រុសរូបនេះ នោះគឺ ការស្លៀកសម្លៀកបំពាក់ដ៏សាមញ្ញ បន្ទាប់ពីធ្វើដំណើរហោះហើរយ៉ាងយូរ។ ប៉ុន្តែសម្លៀកបំពាក់របស់ Song Joong Ki នេះ ត្រូវបានគេកត់សម្គាល់ថា គឺជាសម្លៀកបំពាក់ដែល លោកបានពាក់នៅពេលដែល បានបង្ហាញខ្លួននៅអាកាសយានដ្ឋានទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ កាលពីថ្ងៃទី ៥ ខែមករា កន្លងទៅនេះ។
ហើយនេះ ក៏មានន័យថា លោក Song Joong Ki បានស្លៀកសម្លៀកបំពាក់ដូចគ្នា ក្នុងការបង្ហាញខ្លួនពីរដង នៅព្រលានយន្តហោះ ដែលកំពុងធ្វើឲ្យសាធារណជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានដល់ថា តារាល្បីលំដាប់A ព្រមទាំងមានទ្រព្យសម្បត្តិរាប់ពាន់លានដូចរូបលោក នឹងមានភាពសាមញ្ញបែបនេះ ខណៈដែលមានការលើកឡើង ពីតារាកូរ៉េផ្សេងៗទៀតដែលកម្រ នឹងបង្ហាញមុខក្នុងឈុតដូចគ្នាពីរដង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖