កូរ៉េខាងត្បូង៖ វីដេអូចម្រៀងរបស់ក្រុមចម្រៀង BLACKPINK ដែលមានចំណងជើងថា 'BOOMBAYAH' ទទួលបានការចូលទស្សនាចំនួន ១,២ ពាន់លានដងនៅលើ Youtube ។
វីដេអូចម្រៀងរបស់ក្រុមចម្រៀង BLACKPINK ដែលមានចំណងជើងថា "BOOMBAYAH" បានឈានដល់ការចូលមើលជាង ១,២ ពាន់លានដងនៅលើ Youtube ដែលនេះជា MV ទី៣របស់ពួកគេហើយដែលមានចំនួនអ្នកទស្សនារហូតដល់ ១,២ ពាន់លានដងបែបនេះនៅលើ Youtube ។
បើយោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ៨ ខែមិថុនាវេលាម៉ោង ១០ និង ២៩ នាទីព្រឹក បានឲ្យដឹងថា MV បទ “ BOOMBAYAH” បានឈានដល់ការចូលមើលចំនួន ១,២ ពាន់លានដងនៅលើគេហទំព័រ Youtube ។ ទោះបីជា MV បទនេះត្រូវបានចេញផ្សាយកាលពី ៤ ឆ្នាំមុនក្នុងនាមជាបទមួយក្នុងចំណោម បទផ្ទុះទាំងពីរសម្រាប់អាល់ប៊ុមដំបូងរបស់ពួកគេគឺ SQUARE ONE ប៉ុន្តែ “ BOOMBAYAH” មិនបាននៅស្ងៀមនោះទេដោយសារតែចំនួនអ្នកចូលទស្សនរបស់វានៅតែបន្តកើនឡើងជាប្រចាំ។
ក្រៅពីបទ“ BOOMBAYAH” គឺនៅមានបទ “ DDU-DU DDU-DU” និង“ Kill This Love” មានចំនួនអ្នកទស្សនារហូតដល់ ១,២ ពាន់លានដងហើយបានបន្តកើនឡើងដល់ ១,៦ ពាន់លាននិង ១,៣ ពាន់លានដង ដែលជាចំនួនដ៏ច្រើនមួយនៅលើ Youtube ៕
សូមទស្សនាវីដេអូ ៖