ទើបតែកូនខ្ចីទេ តែ Sririta បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីដូចគូស្នេហ៍ថ្មោងថ្មី - TrueID

ទើបតែកូនខ្ចីទេ តែ Sririta បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីដូចគូស្នេហ៍ថ្មោងថ្មី

June 27, 2021

ថៃ៖ បើនិយាយដល់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Sririta ក្រោយរៀបការរួច ថ្មីៗនាងទើបតែសម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ពិតណាស់ បើទោះបីទើបតែមាបកូនតូច តែតារារូបនេះនៅតែទទួលបានចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ហ្វេនដដែល។

យ៉ាងណាមិញ បន្ទាប់ពីមានសមាជិកថ្មី ដែលជាកូនប្រុសតូចរួច គេសង្កេតឃើញជីវិតគ្រួសារនាងកាន់តែមានស្នាមញញឹម និងសុភមង្គលជាងមុនទ្វេដង។ ជាពិសេស គ្រប់ពេលអ្នកម្ដាយសម័យថ្មីរូបនេះ តែងតែបង្ហោះរូបជាមួយស្វាមី និងកូនឲ្យហ្វេនបានឃើញជានិច្ចតែម្ដង។ ម្យ៉ាងវិញទៀត ខណៈពេលមានកូនតូច គេឃើញតារាស្រីរូបនេះ តែងតែទទួលបានការយកចិត្តទុកដាក់ មើលថែថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងផងដែរ។

តួយ៉ាង ថ្មីៗនេះ Sririta បាននាំស្វាមី និងកូនតូចដើរលំហែកាយជាលក្ខណៈគ្រួសារយ៉ាងរីករាយតែម្ដង។ ជាមួយគ្នានេះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីតារារូបនេះបានបង្ហោះរូបគូ មើលទៅពិតជាផ្អែមល្ហែមខ្លាំង មិនចាញ់ពេលមិនទាន់មានកូនប៉ុន្មានឡើយ។ ក្នុងនោះដែរ រូបភាពថ្មីទាំងនេះ អ្នកទាំងពីរបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ ចំណែកកាយវិការមើលទៅពិតជាស្វីតខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Sririta និងស្វាមី  
 Sririta និងស្វាមី  
Sririta ជាមួយកូននិងស្វាមី  
Sririta ជាមួយកូននិងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...