ចាស់ប៉ុណ្ណាក៏មិនទាន់ហួសពេល តារាសម្ដែងប្រុស Choi Moosung សម្រកគីឡូហើយក្មេងជាងមុន - TrueID

ចាស់ប៉ុណ្ណាក៏មិនទាន់ហួសពេល តារាសម្ដែងប្រុស Choi Moosung សម្រកគីឡូហើយក្មេងជាងមុន

May 24, 2022

កូរ៉េ៖ តារាសម្ដែងប្រុសកូរ៉េ លោក​ Choi Moosung ដែលជាសិល្បករជើងចាស់មួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និង តែងតែបង្ហាញមុខក្នុងខ្សែភាពយន្ដកូរ៉េជាច្រើន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងរូបរាងរបស់លោក ក្រោយពីសម្រកទម្ងន់បានសម្រេច។ 

Choi Moosung
Choi Moosung

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅកាន់ តារាប្រុសរូបនេះ​ គឺលោកមានវ័យចំណាស់ ដែលស្ថិតក្នុង អាយុ៥៤ឆ្នាំ ទៅហើយ ប៉ុន្ដែលោកបានសម្រេចចិត្ត សម្រកទម្ងន់ រហូតដល់ទៅ ២១គីឡូក្រាម ដែលបានកែប្រែរូបរាងកាយរូបស្ទើតែចំណាំមិនបាន។ ក្នុងនោះ Choi Moosung បានទម្លាយថា លោកសម្រេចចិត្ តសម្រកទម្ងន់ ព្រោះតែលោកមានជម្ងឺជាច្រើនដូចជា ឡើងសម្ពាធឈាម និង លើសជាតិខ្លាញ់ក្នុងឈាមជាដើម។

Choi Moosung
Choi Moosung

លើសពីនោះ ក្រោយពីលោកសម្រកទម្ងន់បែបនេះហើយ ខ្លួនលោកមានអារម្មណ៍ល្អជាងមុន និងសុខភាពរឹងមាំ ហាក់ដូចជា កាត់បន្ថយ អាយុក្មេងជាងមុន១០ឆ្នាំ។ មិនតែប៉ុណ្ណោះ តារាសម្ដែងជើងចាស់រូបនេះ បានបញ្ជាក់លោកសម្រកទម្ងន់ ដើម្បីសុខភាពរឹងមាំ៕

ប្រភព៖ GStarLive

សូមទស្សនារូបភាពក្រោយលោក Choi Moosung ស្រកទម្ងន់អស់២១គីឡូក្រាម៖

Choi Moosung
Choi Moosung
Choi Moosung
Choi Moosung
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...