កូរ៉េខាងត្បូង៖ HYBE Corporation គឺជាក្រុមហ៊ុនធំមួយដែលជាទ្រនំរបស់ក្រុមតារាល្បី BTS បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជននៅក្នុងមូលហេតុមួយខុសពីសព្វមួយដង។ កាលពីថ្ងៃទី ២ ខែ មិថុនា មានអ្នកគាំទ្រម្នាក់បានបង្ហោះសារមួយនៅលើបណ្តាញសង្គមអ៊ីនធឺណែតដោយបានដាក់ចំណងជើងថា "គុណភាពរបស់អាហារដ្ឋាននៅក្នុង HYBE" ហើយក៏មានភ្ជាប់ដោយរូបភាពជាច្រើនសន្លឹកផងដែរ។ អ្នកគាំទ្រម្នាក់នេះបានបង្ហាញពីអារម្មណ៍ កោតសរសើររបស់ខ្លួនចំពោះគុណភាពរបស់អាហារដែលរួមមានទាំងប្រភេទបង្អែម ដែលមកពីតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោក គឺសុទ្ធតែមានគុណភាពល្អជាខ្លាំង។
ជាការពិតគឺតារាចម្រៀងនៅក្នុងក្រុមហ៊ុននេះឈ្មោះថា Lee Hyun បានធ្វើទស្សនកិច្ចនៅក្នុងក្រុមហ៊ុន និងបានថតអំពីអាហារដ្ឋានផងដែរ ដោយក្នុងវីដេអូនោះតារាចម្រៀងមួយរូបនេះបង្ហាញពីការភ្ញាក់ផ្អើល លាយឡំការរំភើបនៅពេលបានឃើញបញ្ជីមុខម្ហូបដែលមានចម្រុះទៅដោយម្ហូបជាច្រើនមុខ។ បន្ទាប់ពីបានឃើញវីដេអូមួយនេះមហាជននាំគ្នាធ្វើការកោតសរសើរទៅលើការយកចិត្តទុកដាក់ដែលក្រុមហ៊ុនមានចំពោះបុគ្គលិកខ្លាំងណាស់ ព្រោះសូម្បីតែអាហារសម្រន់ធម្មតាៗក៏មានគុណភាពល្អគួរឱ្យចង់ញ៉ាំដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ប្រភព៖ allkpop