២០២៣ប្លែកតិច! ប្រទះឃើញ Jonh Cena ស្លៀកសំពត់ស្បែកជើងកែង - TrueID

២០២៣ប្លែកតិច! ប្រទះឃើញ Jonh Cena ស្លៀកសំពត់ស្បែកជើងកែង

February 11, 2023

បរទេស៖ កាលពីថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ដែលមហាជន ប្រទះឃើញ អតីតតារាកីឡាកាស ដែលបច្ចុប្បន្ន ជាតារាសម្តែងលោក John Cena បានស្លៀកសំពត់ហើយនឹងស្បែកជើងកែង​ ដើរតាមសាធារណៈ។

មែនទែនទៅ នេះជាលើកទីមួយ ដែលតារាប្រុសរូបនេះ បានស្លៀកពាក់ តុបតែងខ្លួន ជាមួយនឹងបែបប្លែកៗ បែបនេះ ទទួលបានចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដែលរូបលោក បានស្លៀកពាក់ តុបតែង ស្រីមិនចំស្រី ប្រុស មិនចំប្រុស ដោយបានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត មានការអស់សំណើចជាខ្លាំង ក៏ដូចជាហួសចិត្តផងដែរ។

ជាមួយនឹង ការបង្ហាញខ្លួនជាលើកដំបូងក្នុងឈុត សំពត់ខ្លី បូករួមស្រោមបារពណ៌ខ្មៅ ស៊ីគ្នាខ្លាំងទៅនឹងស្បែកជើងកែង តារាប្រុសរូបនេះ បានទាមទារការចាប់អារម្មណ៍ មិនចេះតិច ដែលនេះគេមិនដឹងទេថា រូបលោកតែងស្លៀកលេង ឬក៏ក្នុងឈុតការសម្តែងភាគយន្តថ្មីរបស់លោក៕

សូមទស្សនារូបភាពខាងក្រោម៖

ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...