កាន់តែល្បី ពេជ្រ វត្តី កាន់តែស្អាត ស្លៀករ៉ូបនេះលេចធ្លោខ្លាំង - TrueID

កាន់តែល្បី ពេជ្រ វត្តី កាន់តែស្អាត ស្លៀករ៉ូបនេះលេចធ្លោខ្លាំង

February 9, 2023

ភ្នំពេញ៖ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវកញ្ញាMiss Grand Cambodia​2022 ប្រឡងនៅឯប្រទេសថៃ បវកញ្ញា​រូបនេះ មិនត្រឹមតែមានជំនាញបង្ហាញម៉ូតតែម៉្យាងនោះទេ ប៉ុន្តែនាងមានទាំងព្រម គឺទេពកោសល្យ ក៏ដូចជាសម្រស់ ចំណេះដឹង សមត្ថភាព ក្ដីស្រឡាញ់អាជីព និងអាចនិយាយបាន ២ភាសា ក្រៅពីភាសាកំណើតរបស់ខ្លួន ភាសាថៃ និងភាសាអង់គ្លេស និយាយបានយ៉ាងល្អ។

យ៉ាងណាមិញ មុននេះបន្ដិច​នាងបានបង្ហាញរូបភាពប៉ុន្មានសន្លឹក​ នៅក្នុងកម្មវិធី ​Miss Grand Cambodia Meet and Greet ដោយនាងបានស្លៀករ៉ូប យ៉ាងស្រស់ស្អាត​ ពណ៌សម្បុរសខ្ចីម៉ត់រលោង រាង​តូចច្រឡឹង បន្ថែមជាមួយរ៉ូបពណ៌ កំបោរ​ បានបន្លិចភាពស្រស់ស្អាត ប្រៀបដូច នាងទេពមច្ឆាអញ្ចឹង ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់នាង មិនដាច់ពីមាត់។ នាងបានទាក់ទាញចិត្ត ពីអ្នកគាំទ្រមិនថានៅក្នុងប្រទេស និងក្រៅប្រទេសនោះឡើយ គឺស្រឡាញ់ចូលចិត្តខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ​​​​​​​​​​​​​​កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី​ ទទួលបាន ប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រ ជាពិសេសនាងល្បីខ្លាំង នៅក្នុងប្រទេសថៃ ថែមទៀតផង​។ បន្ថែមពីនេះ ដោយមានការ តាំងចិត្ត ​តស៊ូ និងភាពឆ្លាតវ័យរបស់នាង ក្នុងពេលថ្មីៗនេះ នាងបានក្លាយ ជាទូតសុឆ្ទៈ នៃក្រុមហ៊ុនទូរស័ព្ទ oppo មួយវិញទៀតនាងបានចូលរួមថត​ ជារឿងភាគ នៅក្នុងផលិតកម្ម ហង្សមាស ថែមទៀតផង ពេលនេះ នាងពិតជាជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈផងដែល៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមិត្តរួមអាជីព
ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមិត្តរួមអាជីព
ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមិត្តរួមអាជីព
ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមិត្តរួមអាជីព
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...