ហ្វីលីពីន៖ កាលពីថ្មីៗ នេះនៅលើហ្វេនផេក វិស័យបវរកញ្ញា ប្រចាំប្រទេសកម្ពុជា បានធ្វើការចេញផ្សាយទៅនឹង រូបថតជាច្រើនសន្លឹកទៅនឹង បវរកញ្ញាចក្រវាលឆ្នាំ ២០២២ បវរកញ្ញា ហង្ស ម៉ានីតា ជាមួយនឹងសកម្មភាព នៅបរទេស។
នេះបើតាមរយៈ បានចែកចាយទៅលើបណ្តាញសង្គម បវរកញ្ញារូបនេះ បានធ្វើការចុះទស្សនៈកិច្ច ទៅតាមបណ្តាលសាលារៀនមួយចំនួន ដែលនៅក្នុងប្រទេស ហ្វីលីពីន ដោយបានតែងខ្លួនយ៉ាងមានភាពថ្លៃថ្នូរជាខ្លាំង ជាមួយនឹងឯកសណ្ឋាន យ៉ាងសមសួន សមងារជាបវរកញ្ញាចក្រវាល តំណាងឲ្យកម្ពុជាតែម្តង។
យ៉ាងណាមិញ សកម្មភាពមួយចំនួននោះ បានធ្វើឲ្យ ហង្ស ម៉ានីតា ទទួលបានការស្វាគមនិ៍យ៉ាងកក់ក្តៅ ទៅនឹង កម្រងរូបភាពរូបភាពរបស់ហ្វេនៗ បានធ្វើការបង្ហោះ នៅក្នុងប្រអប់ Story ទៅនឹងសកម្មភាពមួយចំនួន ក៏ដូចជាបានរូបថតទុកជាអនុស្សាវរយិ៍ជាមួយនឹងមហាជនទៀតផង៕
ប្រភព៖ Universe Pageant
សូមទស្សនារូបភាពខាងក្រោម៖