ថៃ៖ ពិតណាស់ ប្រសិនបើមើលតែតាមសម្រស់ ក៏ដូចជារូបរាងខាងក្រៅ ប្រិយមិត្ត ស្ទើមិនគួរឲ្យជឿនោះទេថា តារាសម្តែង និងជាអ្នកដឹកនាំរឿងភាគ ដ៏ល្បីឈ្មោះ Ann Thongprasom មានវ័យរហូតដល់ទៅ ៤០ ប្លាយទៅហើយ។
យ៉ាងណាមិញ ស្រាប់តែនៅមុននេះបន្តិចនៅលើគណនីInstagram របស់តារាស្រី Taew បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតហាត់ប្រាណជាមួយនឹងរៀមច្បង Anne Thong បង្អួតរាងដាក់គ្នា ក្នុងសភាពមានភាពលេចធ្លោរៀងៗខ្លួន ប៉ុន្តែគេចាប់អារម្មណ៍ថា ពួកគេ ហាក់ដូចជា បង្ហាញមុខពិតកាន់តែខ្លាំង ដោយបច្ចុប្បន្ន លែងeditអស់ហើយ ដោយលេចចេញនូវស្នាមជ្រួញរឹតតែខ្លាំង។
ក្រោយពីបានឃើញរូបភាពទាំងនេះហើយ ក៏មានបណ្ដាអ្នកគាំទ្រអ្នកទាំងពីរ ចូលទៅខមិនសរសើរអាយដលរបស់ពួកគេព្រាត ថាពួកគេ ក្លាហានដោយហ៊ានបង្ហាញមុខពិត មិនដូច តារាផ្សេងៗ មានកែកុនច្រើន៕
សូមទស្សនារូបភាពខាងក្រោម៖