បរទេស៖ ក្រុមហ៊ុនចាត់ចែង Core Management ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហោះព័ត៌មានដ៏ក្រៀមក្រំនៅលើបណ្តាញសង្គមតារាសម្តែងស្រីវ័យក្មេង Lorina Kamburova ដែលមានសញ្ជតិ ប៊ុលហ្គារីទើបតែទទួលមរណភាព នៅឯមន្ទីរពេទ្យក្នុងទីក្រុងមូស្គូដោយសារជំងឺកូវីដ១៩។
យោងតាមគេហទំព័រ We Got This Covered បានឲ្យដឹងថាតារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី ២៧ ខែឧសភានៅមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី បន្ទាប់ពីការឆ្លងមេរោគកាចសាហាវមួយនេះបានមួយរយៈ ក្រោយមកក៏បានវិវត្តទៅជាជំងឺរលាកសួតធ្ងន់ធ្ងរពីការឆ្លងមេរោគ។
ត្រឡប់ទៅវិញ Lorina កើតនៅឆ្នាំ ១៩៩១ នៅទីក្រុង Varna ប្រទេស Bulgaria។ មិនត្រឹមតែបានសម្តែងនៅក្នុងខ្សែភាពយន្តនៅក្នុងប្រទេសកំណើតខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញខ្លួននៅក្នុងផលិតកម្មភាពយន្តអាមេរិក និងរុស្ស៊ីមួយចំនួនទៀតផងដែរ៕
ប្រភព៖ ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖