នៅឲ្យគេស្រលាញ់ ចាកចេញឲ្យគេអាល័យ! ទោះតារាទាំងនេះ លាចាកលោកជាច្រើនឆ្នាំ ហ្វេនៗនៅតែចងចាំមិនងាយភ្លេច - TrueID

នៅឲ្យគេស្រលាញ់ ចាកចេញឲ្យគេអាល័យ! ទោះតារាទាំងនេះ លាចាកលោកជាច្រើនឆ្នាំ ហ្វេនៗនៅតែចងចាំមិនងាយភ្លេច

August 30, 2021

តារាកម្សាន្ត៖ ជាការពិតណាស់ ​សិល្បៈករ សិល្បៈការនីទាំងប៉ុន្មានរូបខាងក្រោមនេះ សុទ្ធសឹងតែធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈខ្មែររបស់យើង។ ហើយរាល់ស្នាដៃសិល្បៈជាច្រើននាពេលកន្លងមករបស់ពួកគេ គឺអាចនិយាយបាន មហាជនក៏ដូចជាហ្វេនៗ តែងតែសរសើរមិនដាច់ពីមាត់។

ដោយឡែក ទន្ទឹមនឹងកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញសុខៗ ស្រាប់តែជាអកុសល តារាទាំងនេះក៏បានស្លាប់បាត់បង់ជីវិត ធ្វើឲ្យមហាជនមានការស្លុតចិត្តពិបាកទទួលយកមែនទែន។

យ៉ាងណាក៏ដោយ ទោះបីពួកគេលែងមានវត្តមាននៅលើលោកនេះទៀតក៏ដោយ ប៉ុន្តែការចងចាំ និងអនុស្សាវរីយ៍ជាច្រើន នៅតែដក់ក្នុងចិត្តហ្វេនៗគ្មានថ្ងៃភ្លេចផងដែរ។ ជាពិសេស គឺរាល់ការងារសិល្បៈរបស់ពួកគេ ដូចជាបទចម្រៀងពីរោះៗរបស់តារាមួយចំនួន នៅតែមានអ្នកចាក់ស្ដាប់គ្រប់ទីកន្លែងជាហូរហែរហូតមកដល់សព្វថ្ងៃ៕

តារាប្រុសស្រីដែលបានស្លាប់ទាំងនោះ រួមមាន៖

១.រាជ បុរី

អតីតតារាចម្រៀងរូបនេះ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៦។ មកទល់ពេលនេះ គ្រប់គ្នាក៏នៅតែចងចាំលោកតាមរយៈការសម្ដែងជាតួអង្គឈ្មោះ ចិន្ត្រា ក្នុងរឿង «សេដ្ឋីវ័យក្មេង» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ រួមនិងការងារសិល្បៈជាច្រើនទៀត។

រាជ បុរី
រាជ បុរី

២.វណ្ណ មករា

អតីតតារាចម្រៀងម្ចាស់បទ «ប៉ុណ្ណឹងល្មមហើយអូន» របស់ផលិតកម្ម U2 រូបនេះ ក៏បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៦។

វណ្ណ មករា
វណ្ណ មករា

៣.សាន ស្រីឡៃ 

អតីតតារាចម្រៀងស្រីម្ចាស់បទ «ឈឺចាប់ពីរដងបានហើយ» រូបនេះ បានស្លាប់ដោយសាររឿងឃាតកម្មកាលពីឆ្នាំ ២០១៧។ ហើយបទចម្រៀងពីរោះៗរបស់នាង ហ្វេនៗនៅតែចាក់ស្ដាប់ដល់សព្វថ្ងៃ។

សាន ស្រីឡៃ 
សាន ស្រីឡៃ 

៤.អ៊ិត សេដ្ឋា

អតីតពិធីករដ៏ល្បីប្រចាំទូរទស្សន៍ប៉ុស្ដិ៍ CTN រូបនេះ បានស្លាប់ដោយសារតែជំងឺប្រចាំកាយ កាលពីឆ្នាំ ២០១៧។

អ៊ិត សេដ្ឋា
អ៊ិត សេដ្ឋា

៥.ខេមរៈ ស្រីពៅ

ដំណឹងនៃការស្លាប់របស់តារាស្រីរូបនេះកាលពីឆ្នាំ ២០១៩ ដោយសារជំងឺប្រចាំកាយ បានធ្វើឲ្យគ្រប់គ្នាតក់ស្លុតស្ទើរទូទាំងប្រទេស។ តែមកដល់សព្វថ្ងៃ បទចម្រៀងពីរោះៗរបស់នាង នៅតែអាចបម្រើអារម្មណ៍អ្នកគាំទ្រឲ្យចាក់ស្ដាប់សឹងគ្រប់ពេល។

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...