ខ្សែភាពយន្ត «លោកប៉ាមហាកូរ» ដែលជាសហផលិតកររវាងក្រុមហ៊ុន Mediaload និងផលិតកម្ម LD Entertainment បានដាក់សម្ពោធជាផ្លូវការហើយ - TrueID

ខ្សែភាពយន្ត «លោកប៉ាមហាកូរ» ដែលជាសហផលិតកររវាងក្រុមហ៊ុន Mediaload និងផលិតកម្ម LD Entertainment បានដាក់សម្ពោធជាផ្លូវការហើយ

July 8, 2022

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែររឿង «លោកប៉ាមហាកូរ»ដែលជាស្នាដៃរបស់ផលិតកម្ម LDEntertainment Co.,LTD. បានធ្វើការសម្ពោធជាផ្លូវការក្នុងកម្មវិធីមហោស្របភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ

នៅក្នុងកម្មវិធីសម្ពោធផ្ទាល់ ក៏មានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុនMediaload គឺលោក អ៊ិន​ វិចិត្រ បានចូលរួមជាភ្ញៀវកិត្តិយស។ ហើយក៏គួរអោយដឹងផងដែរថាសម្រាប់ខ្សែភាពយន្តនេះទៀតសោត ក្រុមហ៊ុន Mediaload ក៏បានចូលរួមជាសហផលិតករជាមួយខាងLDEntertainment Co.,LTD. ផងដែរ។ ក្រៅពីវត្តមានរបស់ភ្ញៀវកិត្តិយសក្នុងនោះក៏មានតួអង្គដែលបានសម្តែងនៅក្នុងខ្សែភាពយន្តផ្ទាល់ ចូលរួមក្នុងកម្មវិធីយ៉ាងកុះករ។

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ

បើងាកមកចាប់អារម្មណ៍ទៅលើសាច់រឿង «លោកប៉ាមហាកូរ» វិញ ឃើញថាគ្រាន់តែបញ្ចេញវីដេអូ Trailer នៅលើបណ្តាញសង្គមភ្លាមទទួលបានសន្ទុះគាំទ្រពីសំណាក់ហ្វេនៗភ្លែតតែម្តង ដោយសាច់រឿងមានភាពកំប្លុកកំប្លែងគួរអោយចង់ទស្សនា។ 

  រឿង «លោកប៉ាមហាកូរ»
  រឿង «លោកប៉ាមហាកូរ»

ដូច្នេះត្រៀមៗណា៎! ខ្សែភាពយន្តរឿង «លោកប៉ាមហាកូរ» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ចាប់ពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...